ទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោក ២០២២

ចេញផ្សាយផ្សាយ៖ ២៥ ឧសភា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

🐬ថ្ងៃទី២១ ខែឧសភារៀងរាល់ពីរឆ្នាំម្តង ប្រជាពលរដ្ឋទូទាំងសកលលោករួមគ្នាប្រារព្ធធ្វើ #ទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោក ឡើងយ៉ាងឱឡារិកក្រោមប្រធានបទផ្សេងៗ។

🐠ដោយឡែកឆ្នាំនេះដើម្បីធ្វើការអបអរទិវាសកលមួយនេះគម្រោងអច្ឆរិយភាពនៃទ្លេមេគង្គ (Wonders of the Mekong) នៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID និង រដ្ឋបាលជលផល Fisheries Administration
បានរៀបចំកម្មវិធីព្រលែងត្រី សំណេះសំណាលពីសារៈសំខាន់នៃទិវានេះ អត្ថប្រយោជន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការបំលាស់ទីដោយសេរីរបស់ត្រី។ ក្នុងនោះយើងក៏បានព្រលែងប្រភេទត្រីកម្រ និងត្រីផ្សេងទៀតៗដូចជា ត្រីគល់រាំងតូចជាង ១០០ក្បាល ត្រីគល់រាំងធំ ៤ក្បាល ត្រីប្រាធំមធ្យម១០០ ក្បាល កូនត្រីឆ្ពិន២០០០ក្បាល កូនត្រីប្រា២០០០ក្បាល ទៅក្នុងទន្លេចតុមុខផងដែរ ក្នងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការផ្លាស់ទីរបស់ត្រី ក៏ដូចជាសារៈសំខាន់នៃការហូរដោយសេរីនៃទន្លេមេគង្គ។

🐡គួរបញ្ជាក់ផងដែលថាទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោក២០២២នេះ យើងទទួលបានមតិសំណេះសំណាលបើកកម្មវិធីដោយ លោក ឆេង ផែន អនុប្រធាន រដ្ឋបាលជលផល Fisheries Administration និងមតិស្វាគមន៍ពីលោកស្រី Laura Cizmo អនុប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាពនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងវត្តមានភ្ញៀវកិត្តិយសដទៃទៀត។

🐟បន្ថែមលើនេះយើងក៏សូមអរគុណដល់ក្រុមការងារគម្រោងអច្ឆរិយភាពនៃទ្លេមេគង្គ រដ្ឋបាលជលផល
ក្រុមការងារអេកូយុវទូត និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃ មហាវិទ្យាល័យវិទ្យាសាស្រ្តជលផល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ដែលបានចូលរួម និងរៀបចំកម្មវិធីនេះឡើងបានយ៉ាងរលូន។

#WFMD22 #BreakFree #MigratoryFish
#USAID #FiA #WoM #RUA #YEA_Cambodia

0 Shares
Share