រូបថតជាមួយត្រី ដើម្បីអបអរសាទរ #ទិវានៃការធ្វើចរាចរណ៍ផ្លាស់ទីរបស់ត្រីពិភពលោកឆ្នាំ ២០២២

ចេញផ្សាយផ្សាយ៖ ០៦ ឧសភា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

តើបងប្អូនចង់សាកល្បងលេងដើម្បីបំបែករនាំងនៃការធ្វើចរាចរណ៍ដោយសេរីរបស់ត្រីទេ? តោះ! តោះ!

តោះ! តើអ្នកហ៊ានសាកល្បងលេងទេ បើយើងពុំមានរង្វាន់សម្រាប់អ្នក តែអ្នកបានចូលរួមផ្តល់រង្វាន់សម្រាប់ត្រីរាប់លានក្បាលទូទាំងសកលលោកដើម្បីអបអរសាទរ #ទិវានៃការធ្វើចរាចរណ៍ផ្លាស់ទីរបស់ត្រីពិភពលោក ?

ជាមួយរបៀបចូលរួមងាយៗ៖

១. បង្ហោះរូបថតអ្នក ឬជាក្រុមជាមួយត្រី

២. សរសេរចំណាប់អារម្មណ៍របស់អ្នកចំពោះប្រធានបទឆ្នាំនេះ “ការតភ្ជាប់ទំនាក់ទំនង ត្រី ទន្លេ និងមនុស្ស”

៣. បង្ហោះវាជាសាធារណៈ ព្រមទាំងTag អេកូយុវទូត_Young Aco Ambassador

៤. ភ្ជាប់ដោយ #CONNECTINGFISHRIVERSANDPEOPLE #WoM_WorldFishMigrationDay22

***លើសពីនេះបើបងប្អូនពុំមានរូបថតជាមួយត្រី បងប្អូនអាចអញ្ជើញមកកម្មវិធីតាំងពិព័រណ៍រូបថតក្រោមប្រធាន “ទន្លេសាប៖ បេះដូងនៃទន្លេមេគង្គ” របស់អ្នកថតរូប លោក សូថេប គ្រីសាណាវ៉ារីន ដែលរៀបចំកម្មវីធីបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០២ ខែឧសភា ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ (រយៈពេលមួយខែ) នៅមជ្ឈមណ្ឌលបុប្ផាណា រាជធានីភ្នំពេញ ដែលជាផ្នែកនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។

0 Shares
Share