វគ្គទី១: ​ព្រៃរនាម

ចេញផ្សាយផ្សាយ៖ ០៦ មេសា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

វគ្គទី១: ព្រៃរនាម🌳🐟🐊🐍🐢🦜🦥
ជាទូទៅបងប្អូនភាគច្រើន ពេលនិយាយដល់ព្រៃលិចទឹក អាចនឹងនឹកឃើញដល់ #ព្រៃកោងកាងដែលដុះនៅតំបន់ទឹកប្រៃ។ តែតើបងប្អូនមានដែលឆ្ងល់ថាចុះព្រៃលិចទឹកសាបគេហៅថាអ្វី?
🐸ព្រៃរនាម ឬព្រៃលិចទឹកសាបជាព្រៃឈើដែលត្រូវបានជនលិចដោយទឹកសាបមិនថាជាអចិន្ត្រៃយ៍ ឬតាមរដូវ។ ដែលភាគច្រើនមាននៅតាមមាត់ទន្លេ និងជុំវិញបឹងទឹកសាប។
🍀តំបន់ព្រៃលិចទឹកធំៗផ្សារភ្ជាប់ទៅនឹងទន្លេធំៗដូចជា អាម៉ាហ្សូន មីស៊ីស៊ីពី អូរីណូកូ កុងហ្គោ និងមេគង្គ។
🇰🇭ចុះនៅកម្ពុជា? នៅស្រុកយើងតំបន់ព្រៃរនាមសំខាន់ៗមានព្រៃលិចទឹកមេគង្គ និងព្រៃលិចទឹកបឹងទន្លេសាប។
📬សូមប្រិយមិត្តកុំភ្លេចតាមដានភាគបន្តអំពីព្រៃរនាមក្នុងហ្វេសប៊ុកផេករបស់យើងផងណា!
—————
🍀Source:
Science Direct: Floodplain Forest – an overview | ScienceDirect Topics
WWF: Mekong Flooded Forest | WWF Asiapacific
0 Shares
Share