ផលិតផលស្បែកក្រពើ

អត្ថបទ និងរូបភាពដោយ៖ ឈុត ឈាណា
កាលបរិច្ឆេទថត៖ ២០១៨
វគ្គបណ្ដុះបណ្ដាលថតដោយ៖ 
Suthep Kritsanavarin / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
បកប្រែ និងរក្សាសិទ្ធដោយ: គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអេកូយុវទូតកម្ពុជា

ក្រពើត្រី (Crocodylus Siamensis) គឺជាប្រភេទក្រពើទឹកសាប​ដែលមានទំហំពីតូចទៅមធ្យម មានដើមកំណើតពី ប្រទេសឥណ្ឌូនេស៊ី (វាតែងតែមាននៅតំបន់បរណេអូ​ ឬ កោះចាវ៉ា ដែលគេតែងតែហៅថា កោះជ្វា) ព្រុយណេ ម៉ាឡេស៊ីខាងកើត ឡាវ កម្ពុជា មីយ៉ាន់ម៉ា ថៃ និង វៀតណាម។​ ប្រភេទសត្វជិតផុតពូជនេះ បានផុតពូជបាត់ទៅហើយសឹងតែគ្រប់តំបន់។ មានកសិដ្ឋានចិញ្ចឹ​មក្រពើសហគមន៍មួយដែលចិញ្ចឹមក្រពើ សម្រាប់លក់នៅផ្សារក្នុងតំបន់ និងបញ្ជូនទៅលក់នៅក្រៅបរទេស។ ហើយនៅទីផ្សារក្នុងតំបន់របស់យើងក៏មានហាងផលិតផលដែលផលិតពីស្បែកក្រពើ ឬ ក៏ក្រពើងៀត និងសាច់ក្រពើស្រស់ៗសំរាប់លក់អោយភ្ញៀវទេសចរណ៍នៅខេត្តសៀមរាបផងដែរ។ ហើយទន្ទឹមនឹងនោះដែរក៏មានឈ្មួញកណ្តាលមកពី​ វៀតណាម និង ថៃ ដែលនាំចេញក្រពើទៅប្រទេសចិន។

 

១. មានរូបក្រពើឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន ខេត្តសៀមរាប នៃប្រទេសកម្ពុជា។

២. កូនក្រពើត្រីតូចៗ ដែលមានអាយុ ៣០ថ្ងៃ ត្រូវបានចិញ្ចឹមដោយការឱ្យអាហារ ដូចជាត្រីតូចៗ និងសាច់មាន់ដុំតូចៗ មុននឹងប្តូរទៅទ្រុងធំដែលធ្វើដោយស៊ីម៉ងត៍។

៣.  ទ្រុងស៊ីម៉ងត៍សំរាប់ដាក់កូនក្រពើត្រីនេះ គឺធ្វើដោយសំណាញ់ដែក។

៤.  ភ្ញៀវទេសចរណ៍បានមើលឃើញក្រពើត្រីនេះ ក្នុងកសិដ្ឋានចិញ្ចឹមក្រពើសហគមន៍បៃតង នៅ​ភូមិលិចទឹក ចុងឃ្នាស ខេត្តសៀមរាប ប្រទេសកម្ពុជា។

៥. ភ្ញៀវទេសចរណ៍បានមើលឃើញក្រពើត្រីនេះ ក្នុងកសិដ្ឋានចិញ្ចឹមក្រពើសហគមន៍បៃតង នៅ​ភូមិលិចទឹក ចុងឃ្នាស ខេត្តសៀមរាប ប្រទេសកម្ពុជា។

៦. ក្រពើត្រីនេះកំពុងដេកនៅក្រោមដើមស្វាយ នៅស្ថានីយ៍ចិញ្ចឹមក្រពើ វីអិល VL នៅខេត្តសៀមរាប។

៧. ក្រពើត្រីនេះបានព្យាយាមរត់គេចចេញពីទ្រុងស៊ីម៉ងត៍សំណាញ់ដែក នៅស្ថានីយ៍ចិញ្ចឹមក្រពើ វីអិល VL នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

៨. រូបសត្វក្រពើត្រូវបានដាក់តាំងនៅមុខហាងលក់ផលិតផលដែលផលិតពី​ស្បែកក្រពើ នៅខេត្តសៀមរាប ប្រទេស កម្ពុជា។

៩. ស្បែកក្រពើ ត្រូវបានដាក់បង្ហាញនៅក្នុងហាងមួយនៅកសិដ្ឋានចិញ្ចឹមក្រពើសហគមន៍បៃតង ចុងឃ្នាស ភូមិលិចទឹក ខេត្តសៀមរាប ប្រទេសកម្ពុជា។

១០. ផលិតផលស្បែកក្រពើត្រូវបានបង្ហាញនៅក្នុងហាង នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

១១. ហាងលក់ផលិតផលស្បែកក្រពើមានទីតាំងនៅខេត្តសៀមរាប ប្រទេសកម្ពុជា។

0 Shares
Share