ហេតុអ្វីយើងគួរគាំទ្រ #បឹងព្រែកល្ពៅជាតំបន់រា៉មសារទី៦របស់កម្ពុជា?🌍

ចេញផ្សាយ៖ ០៤ មីនា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

🐸[តំបន់ការពារទេសភាពបឹងព្រែល្ពៅ]🦩
🏞ការគាំទ្រដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ ដោយសារគុណសម្បតិ្តសំខាន់ៗដូចជា៖
🍀. តំបន់នេះបានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ ដែលជាប្រភេទសត្វកម្រជាច្រើនប្រភេទ។
🎯. ជម្រុញឲ្យមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់នេះដើម្បីរៀបចំឯកសារព័ត៌មានសម្រាប់ការប្រើប្រាស់ជាផ្លូវការ មានភាពទូលំទូលា​យ និងឆាប់រហ័ស។
🐟.​ ម៉្យាងតំបន់នេះបានផ្តល់សេវាកម្មផ្គត់ផ្គង់ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធាន
ពន្ធុ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត ​​​ សេវាកម្មនិយ័តកម្មដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកល បន្សុទ្ធទឹក ជាដើម សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ។ល។ នេះបើតាមប្រសាសន៍ឯកឧត្តម នេត្រ ភក្ត្រា។
🗣. តាមរយៈសសរស្តម្ភចំនួន ៣របស់អនុសញ្ញារ៉ាមសារ តំបន់នេះនឹងត្រូវបានប្រើប្រាស់តំបន់ ដីសើមប្រកបដោយភាពឈ្លាតវៃ កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈសកល និងមានកិច្ចសហការជាអន្តរជាតិ។
🏞ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ ក៏មានអត្ថប្រយោជន៍5ផ្សេងៗទៀតដូចជា៖
១). បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់ នៃតំបន់ដីសើម
២). បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់​ក្នុងការគ្រប់គ្រងតំបន់ដីសើម
៣).​ មានការគាំទ្រកាន់តែច្រើនជាងមុនក្នុងការការពារនូវតំបន់ទាំងនោះក៏ដូចជាតំបន់នៅជុំវិញ
៤). បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុងនិងក្រៅប្រទេស
៥). ពង្រឹងកាលានុវត្តន៍ភាព​ ក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត​ និងអេកូទេសចរណ៍។
🐢Source:
– MoE &KhmerPost
– មតិរបស់YEA’s Fan
0 Shares
Share