រូបភាពនេះ បង្ហាញពីសកម្មភាពក្រុមការងារផ្សព្វផ្សាយរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលបានរៀបចំកម្មវិធីប្រកួតផាត់ពណ៌ «សៀវភៅផាត់ពណ៌រូបត្រីស្រុកយើង» នៅក្នុងសាលាបឋមសិក្សាស្តីក្រោម ឃុំកំពង់ហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ជាង៤០នាក់។ យើងរីករាយ ដែលពួកគេបានចូលរួមក្នុងព្រឹត្តិការណ៍របស់យើង!
សៀវភៅ «ផាត់ពណ៌រូបត្រីស្រុកយើង» គឺជាស្នាដៃរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលត្រូវបានរៀបរៀងឡើងក្នុងគោលបំណងដើម្បីណែនាំអ្នកអានគ្រប់វ័យ ឱ្យស្គាល់ពីភាពសម្បូរបែបនៃមច្ឆជាតិនៅក្នុងប្រទេសកម្ពុជា ជាពិសេស ត្រីក្នុងបឹងទន្លេសាប និងទន្លេមេគង្គ ប្រយោជន៍ដើម្បីបណ្តុះគំនិតស្រឡាញ់ និងជួយថែរក្សាការពារមរតកធម្មជាតិដ៏មានតម្លៃនេះ។