ព្រៃលិចទឹកផ្តល់ប្រយោជន៍ទៅ មិនថាមនុស្ស សត្វ ភពផែនដី ជីវចម្រុះនានា៖
-ធ្វើឱ្យប្រសើរឡើងនូវគុណភាព បរិមាណ និងលំហូរទឹក
-កាត់បន្ថយសំណឹក និងរក្សាជីជាតិដី
-ទប់ទល់នឹងការច្រោះដី បាក់ច្រាំង និងគ្រោះទឹកជំនន់
-ត្រងសារធាតុបំពុល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់
-ជាច្រករបៀងសម្រាប់ការផ្លាស់ទីរកចំណី ជាទីឈប់សុំចត សម្រាប់បក្សី និងសត្វនានា
-ជាដំបូលដែលជួយរក្សាផ្លូវទឹកឱ្យត្រជាក់នៅរដូវក្តៅ។
-បង្កើតជាអេកូទេសចរណ៍ និងមុខរបរសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍។