ACTIVITIES CALENDAR

Stay tuned for our upcoming events, volunteer, training opportunities and more!

ព្រឹត្តិការណ៍បន្ទាប់

ពិព័រណ៍គំនូរសត្វស្លាបតំបន់ដីសើម_Beyond the Bird_Exhibition & Launching Event

*English Below* មកដល់ហើយ ពិព័រណ៍គំនូរសត្វស្លាបតំបន់ដីសើម ចូលរួមជាមួយពួកយើង ដើម្បីអបអរសាទរស្នាដៃថ្មីរបស់សមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក និងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិជាមួយសកម្មភាពពិសេសៗជាច្រើន។ ១) ជួបជាមួយសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹកអំពីការគូរគំនូរសត្វស្លាប ២) មើលសៀវភៅផាត់ពណ៌ និងវីឌីអូគំនូរជីវចលអំពីសត្វស្លាប ៣) ជជែកពីការចូលរួម និងឱកាសរបស់យុវជនក្នុងគម្រោងបរិស្ថាន ពិព័រណ៍គំនូរសត្វស្លាបតំបន់ដីសើម កាលបរិច្ឆេទ៖ ២៦ & ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំង Inspiration Library, ហ្វេកធើរីភ្នំពេញ Factory Phnom Penh 📌ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022 ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច (ពិព័រណ៍, អាន និងផាត់ពណ៌, លេងល្បែង, ការចែករំលែកក្រុមទេសចរណ៍មគ្គុទ្ទេសក៍ពី Sam Vesna Conservation Tour (SVC) ពីសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក, ពិភាក្សា និងឱកាសដើម្បីចូលរួមដំណើរទស្សនកិច្ចសិក្សានាពេលខាងមុខ) 📌ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច (បទបង្ហាញពិសេស, ពិព័រណ៍, អាន និងផាត់ពណ៌, លេងល្បែង) Register for FREE (OPEN TO PUBLIC) : http://bit.ly/3VifIH1 👉អ្នកចុះឈ្មោះចូលរួមមុនគេ៥០រូបនឹងទទួលបានរង្វាន់ពិសេសនៅពេលមកចូលរួមកម្មវិធី។ សកម្មភាពនេះរួមសហការរៀបចំ និងគាំទ្រដោយ៖ ក្រសួងបរិស្ថាន, គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong), ក្រុមហ៊ុនសំ វាសនា ខន់សឺវេសិន ធួរ (Sam Veasna Conservation Tour), ជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា (BirdLife in Cambodia), អេកូយុវទូត (Young Eco Ambassador) =========== #YEAWaterbirdGeneration #OurJourney #WBG4Waterbird #MoE #WoM #SVC #BirdLifeinCambodia #YEA_Cambodia

ការងារក្នុងវិស័យបរិស្ថានរដូវកាលទី២

🚀តែន! តែន! អ្វីដែលបងប្អូនរងចាំបានមកដល់ហើយ សូមស្វាគមន៍មកកាន់ #ការងារក្នុងវិស័យបរិស្ថានរដូវកាលទី២! មកលើកនេះកាន់តែបៃតង!🍀 តើអ្នកទាំងអស់គ្នាធ្លាប់បានចាប់អារម្មណ៍ដែរឬទេថាការងារដែលអ្នកទាំងអស់គ្នាកំពុងធ្វើរាល់ថ្ងៃអាចជាការងារដែលពាក់ព័ន្ធទៅនឹងអាជីពបៃតងឬជាការងារក្នុងវិស័យបរិស្ថាន? តើគ្នាយើងណាខ្លះចាប់អារម្មណ៍ពីអាជីពបៃតង? បើមាន អ្នកត្រូវបានអញ្ចើញចូលរួមជាមួយយើងក្នុងកម្មវិធីការងារក្នុងវិស័យបរិស្ថាន ដើម្បីចាប់ផ្តើមដំណើរការកម្មវិធី #Movers4ClimateAction . តោះចូលរួមជាមួយយើងទាំងអស់គ្នា!! 😱 👩‍💼ប្រធានបទ៖ ការងារក្នុងវិស័យបរិស្ថាន 🎫កាលបរិច្ឆេទ៖ ថ្ងៃទី ២៣ ខែកក្កដា ២០២២ ⏰វេលា៖ ៨:00នាទីព្រឹក ដល់ ១២:០០ថ្ងៃត្រង់ 🎪ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា( Institute of Technology of Cambodia - សាលាតិចណូ ) 🍄តំណរសម្រាប់ការចុះឈ្មោះ៖ shorturl.at/glpT8 🥛សូមយកដបបរិស្ថានរបស់អ្នកមកជាមួយផងណា! 📌គាំទ្រដោយ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID, សាកលវិទ្យាល័យ Nevada, Reno ក្រុមហ៊ុនFishbio និង កម្មវិធី Movers. 📌សហការរៀបចំដោយ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), WE LAB-ITC (មហាវិទ្យាល័យវារីសាស្រ្ត Faculty of Hydrology & Water Resources Engineering) និងអេកូយុវទូតកម្ពុជា។

"ជុំវិញទន្លេមេគង្គ" ជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

🥳ចូលរួមដោយសេរី ទទួលកាដូពិសេស បានចំណេះពីមេគង្គពិតៗ ប៉ុណ្ណឹងហើយចង់បានអីទៀត?🎬 ពេលដែលឭពាក្យថាទន្លេមេគង្គ តើបងប្អូននឹកឃើញដល់អ្វីមុនគេ? ត្រី? ទឹក? ព្រៃលិចទឹក? ឬក៏ជីវៈចម្រុះ? ចង់ស្រាយចម្ងល់មែនទេ?​យើងមានអ្វីពិសេសពីមេគង្គសម្រាប់អ្នក! អ្វីពិសេស! គឺបងប្អូនអាចទស្សនា និងស្វែងយល់កាន់តែស៊ីជម្រៅពីទន្លេមេគង្គតាមរយៈកម្មវិធី #មហោស្របភាពយន្តអន្តរជាតិកម្ពុជាខួបទី១១ក្រោមប្រធានបទមួយគឺ “ជុំវិញទន្លេមេគង្គ”។ បន្ថែមលើនោះដើម្បីជម្រុញការយល់ដឹងរបស់ប្រិយមិត្តពីទន្លេ ទិវាមច្ឆជាតិ និងការផ្សារភ្ជាប់ជីវិតទៅនឹងធម្មជាតិ #គម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ នឹងនាំមកនូវវីដេអូខ្នាតខ្លីក្រោមចំណងជើង៖ បង្ហាញពីគុណតម្លៃនៃការអភិរក្ស សេវាប្រព័ន្ធអេកូឡូស៊ី ទីជម្រក និងជីវៈចម្រុះរបស់ទន្លេមេគង្គសម្រាប់ជាចំណីចក្ខុរបស់បងប្អូនផងដែរ។ 📽ចង់ដឹងថាខ្សែវីដេអូខ្លីនេះមានរសជាតិយ៉ាងណានោះ បងប្អូនអាចចុះឈ្មោះចូលរួមទស្សនាបានដោយសេរីនៅទីនេះ៖ shorturl.at/anoNO 🎪ទីកន្លែង៖ សាលមហោស្រពចតុម្មុខ 🎫កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ⏰ពេលវេលា៖ ម៉ោង ១១:៣០នាទី ដល់ម៉ោង១២:៣០នាទីថ្ងៃត្រង់ (សូមគោរពអញ្ជើញបងប្អូនមកពី១០:៣០ព្រឹក ដើម្បីទស្សនាការតាំងពិរពណ៌ និងកម្មវិធីផ្សេងៗទៀត) ***អ្នកដែលមកទស្សនាផ្ទាល់មិនត្រឹមតែទទួលបានចំណេះដឹងពីទន្លេទេ ថែមទាំងមានការដូពិសេសៗពីការតាំងបង្ហាញរបស់យើងផងដែរ។ 🐬ជួបគ្នានៅថ្ងៃទី៣០នេះណា!

កម្មវិធីពិព័រណ៍រូបថត📸​ “#ទន្លេសាប_បេះដូងនៃទន្លេមេគង្គ”​

📣សួស្តីអ្នកទាំងអស់គ្នា!🙏💦
🌍តើមានបងប្អូនណាខ្លះស្រលាញ់ និងចង់ទៅលេងបឹងទន្លេសាបនៃប្រទេសកម្ពុជាទេ? ប្រសិនជាអ្នកទាំងអស់គ្នាមិនមានពេលធ្វើដំណើរទៅដោយផ្ទាល់​​ អ្នកទាំងអស់គ្នាអាចអញ្ជើញមក #មជ្ឈមណ្ឌលបុប្ផាណា🎪ក្នុងកម្មវិធីពិព័រណ៍រូបថត📸​ “#ទន្លេសាប_បេះដូងនៃទន្លេមេគង្គ”​ ដើម្បីស្វែងយល់អំពីជីវិតរស់នៅរបស់អ្នកនេសាទលើដងទន្លេសាបតាមរយៈរូបថតរបស់សិល្បៈករជនជាតិថៃគឺលោក សូថេប គ្រីសាណាវ៉ារីន ដែលពោរពេញទៅដោយបទពិសោធន៏​​ និងជំនាញនៃការថតរូប។🎥
⏰ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី​​ ០៣ខែ​ឧសភា​​​​ ដល់ថ្ងៃទី​ ៣១ខែ​ឧសភា​​​​ ឆ្នាំ២០២២ ខាងមុខនេះ។ ពេលព្រឹកចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ១២:០០រសៀល​​ និងពេលរសៀលចាប់ពីម៉ោង ២:០០រសៀល ដល់ ៦:០០ល្ងាច។
🔺ចំណាំ៖​​​​
✨ចូលរួមដោយសេរី​​​ និងឥតគិតថ្លៃ!
✨ថ្ងៃទី២​​ ខែឧសភា សម្រាប់តែភ្ញៀវប៉ុណ្ណោះ!

✨អេកូយុវទូត សហការជាមួយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក្នុងការរៀបចំកម្មវិធីសម្ពោធបទចម្រៀង “ទំនួញនាងរនាលពណ៌” នេះ ជាមួយនឹងគោលបំណងផ្សព្វផ្សាយពីការអភិរក្សប្រភេទសត្វស្លាបទឹកនៅតំបន់បឹងទន្លេសាប និងការជំរុញឱ្យសាធារណជនស្វែងយល់ពីប្រភេទសត្វស្លាបកម្រក្នុងប្រទេសកម្ពុជាផងដែរ។


ការថ្លែងចំណាប់អារម្មណ៍ និងការចែករំលែកពីវាគ្មិនមានបទពិសោធន៍ការងារច្រើនឆ្នាំ និងរឿងរ៉ាវផ្ទាល់ខ្លួនពីអ្នកដឹកនាំគម្រោង ក៏ដូចជាការរៀបរាប់់ពីដំណើររឿងដ៏អន្លង់អន្លោចរបស់បក្សីរនាលពណ៌ នឹងធ្វើឡើងតាមការជជែកលើប្រធានបទ ការប្រើប្រាស់រូបភាពសិល្បៈ និងការចាក់ផ្សាយជាផ្លូវការនៃវីដេអូឯកសារ និងវីដេអូចម្រៀង “ទំនួញនាងរនាលពណ៌”។


កម្មវិធីនេះរៀបចំតាមប្រព័ន្ធសារគមនាគមន៍ Zoom និងមានការផ្សាយផ្ទាល់ទីលើទំព័រហ្វេសប៊ុកអេកូយុវទូតកម្ពុជា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និង SVC។

កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១
ពេលវេលា: ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់ម៉ោង ១០:៣០នាទីព្រឹក
ទីតាំង: Zoom Virtual Meeting 

ដើម្បីអបអរសាទរទិវាភពផែនដី និងដើម្បីចូលរួមក្នុងចលនាបរិស្ថានពិភពលោក អេកូយុវទូតកម្ពុជា ដោយមានការសហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និង FishBio បានរៀបចំកម្មវិធីពិភាក្សាស្តីពី « ថែរក្សាទន្លេ ដើម្បីភពផែនដី» ក្នុងគោលបំណងពិភាក្សាពីសកម្មភាព ដែលយើងអាចធ្វើបានដើម្បីថែរក្សាទន្លេរបស់យើង។
កិច្ចពិភាក្សាមានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូប មកពីអង្គការ និងស្ថាប័នផ្សេងៗគ្នា ដែលបានធ្វើការចែករំលែកពីរឿងរ៉ាវជីវិត បទពិសោធន៍ការងារ ការចូលរួមក្នុងកិច្ចការងារអភិរក្ស និងអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន ដើម្បីសុខុមាលភាពទន្លេមេគង្គ ថែរក្សាធនធានធម្មជាតិ និងការពារផ្ទះតែមួយរបស់យើង។
 
កាលបរិច្ឆេទចាក់ផ្សាយ៖ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១
ពេលវេលា: ០៧:០០ នាទីយប់
ទំព័រហេ្វសប៊ុក៖
អេកូយុវទូត – Young Eco Ambassador
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ – Wonders of the Mekong

កម្មវិធីចេញផ្សាយជាផ្លូវការនៃបទចម្រៀង “ម្ចាស់ទន្លេ” នៅលើបណ្ដាញសង្គម

ដោយក្នុងគោលបំណងចែករំលែកនូវក្ដីស្រលាញ់ចំពោះទន្លេមេគង្គ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី១ បានបង្កើតគម្រោងបទចម្រៀង “ម្ចាស់ទន្លេ” ជាមួយសិល្បករវ័យក្មេង ក្រុមតូច (Smallworld Smallband) និង ជុង សៀវភីន (Peace Chong)។ សូមរក្សាសុវត្ថិភាព និងតាមដានទស្សនាកម្មវិធីចេញផ្សាយជាផ្លូវការនៃបទចម្រៀង “ម្ចាស់ទន្លេ” នៅលើបណ្ដាញសង្គម។

កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ ២០២០
ពេលវេលា: ០៧:០០យប់
ទីតាំង: នៅលើបណ្ដាញសង្គម។

ព្រឹត្តិការណ៍បន្ទាប់នឹងមកដល់ឆាប់ៗនេះ!

សូមរង់ចាំព្រឹត្តិការណ៍បន្ទាប់នឹងមកដល់ឆាប់ៗនេះ!

កាលបរិច្ឆេទ: មិនទាន់កំណត់
ពេលវេលា: មិនទាន់កំណត់
ទីតាំង: មិនទាន់កំណត់

ឱកាសការងារស្ម័គ្រចិត្ត និងវគ្គបណ្ដុះបណ្ដាល

*English Below* #WorkshopOpportunity

តើអ្នកចាប់អារម្មណ៍លើសិក្ខាសាលាស្ដីអំពីការគូសផែនទីគុណភាពទឹកនៅទន្លេសាបឬទេ? តើអ្នកចង់ស្វែងយល់បន្ថែមពីការស្រាវជ្រាវគុណភាពទឹក និងការគូរផែនទីគុណភាពទឹកនៅតំបន់ទន្លេសាប? បើដូច្នេះមែន យើងសូមណែនាំសិក្ខាសាលាស្ដីអំពីការគូសផែនទីគុណភាពទឹកនៅទន្លេសាបដោយលោកបណ្ឌិត Luke Loken ទៅកាន់ទាំងអស់គ្នា។

គួរឱ្យបញ្ជាក់ថាលោកបណ្ឌិត Luke Loken គឺជាអ្នកស្រាវជ្រាវធារាសាស្ត្រនៅ U.S. Geological Survey។ ការស្រាវជ្រាវរបស់គាត់ផ្តោតលើគំរូលំហនៃគុណភាពទឹក និងគីមីសាស្ត្រ។ គាត់បានបង្កើត Fast Limnological Automated Measurements (ការវាស់វែងដោយស្វ័យប្រវត្តិលឿននៃការសិក្សាពីលក្ខណរូប គីមី និងជីវៈនៃប្រព័ន្ធទឹកសាប) ដើម្បីចងក្រងឯកសារបំរែបំរួលនៃកាបូន អាសូត ក្លរ៉ូហ្វីល ភាពច្របូកច្របល់ និងរង្វាស់គុណភាពទឹកផ្សេងទៀត ដែលត្រូវបានប្រើនៅក្នុងបឹង និងទន្លេជាច្រើន។

🚤បន្ទាប់ពីការបណ្តុះបណ្តាលទ្រឹស្តី យើងនឹងសាកល្បងអនុវត្តរយៈពេលកន្លះថ្ងៃផងដែរ!!!

👉តើសិក្ខាសាលានៅពេលណា និងទីណា?
កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
ពេលវេលា៖ ០៩:០០ ព្រឹក ដល់ ០៥:០០ ល្ងាច
ទីតាំង៖ សណ្ឋាគារ Himawari
ភាសា៖ ភាសាអង់គ្លេស និងបកប្រែភាសាខ្មែរ
ចំនួន ៣៥ កន្លែងប៉ុណ្ណោះ

📌ដើម្បីចូលរួមក្នុងសិក្ខាសាលា សូមចុះឈ្មោះតាមតំណខាងក្រោមនេះ ឬស្កេន QR Code៖ https://forms.gle/mDixZ7p6PL7JmTfx5
ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី០៩ តុលា ២០២២ ម៉ោង ៥ល្ងាច

បន្ទាប់ពីចុះឈ្មោះរួច ក្រុមការងារយើងខ្ញុំនឹងផ្ញើអ៊ីម៉ែលបញ្ជាក់ការចូលរួមនៅថ្ងៃទី០៩ តុលា ២០២២!

#YEA_Cambodia #MekongWonders
#2023WoMTrainingSeries #Liminology #TonleSap

 

កម្មវិធី Movers គឺជាកម្មវិធីមូលដ្ឋានមួយសម្រាប់អ្នកស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៃអង្គការសហប្រជាជាតិ (UN) សហគ្រិនភាពសង្គម និងជំនាញសតវត្សទី 21 នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងសិក្ខាសាលានេះ អ្នកនឹងអាចភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន អាចបង្កើនចំណេះដឹងបរិស្ថាន ជីវៈចម្រុះ ជាពិសេសគឺស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្ដូរឥរិយាបទ ដើម្បីជួយចូលរួមដោះស្រាយបញ្ហានេះ។ លើសពីនេះទៅទៀត ក្រោយពីបានចូលរួមសិក្ខាសាលានេះរួចមក សិក្ខាកាមអាចទទួលបានឱកាសក្លាយជាMover និងអាចរៀបចំសិក្ខាសាលាMover ក្នុងសហគមន៏របស់ពួកគេបានទៀតផង។ ចំពោះយុវជនដែលចាប់អារម្មណ៍ក្នុងការរៀបចំសិក្ខាសាលាMover នឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមលើជំនាញរៀបចំ និងសម្របសម្រួលសិក្ខាសាលា និងឱកាសផ្សេងៗទៀតក្នុងការចូលរួមជាមួយអេកូយុវទូត។ 

អេកូយុវទូតនឹងរៀបចំសិក្ខាសាលាMove ដែលមានរយៈពេល ២ម៉ោង អនឡាញ ឬដោយផ្ទាល់ ក្រោមប្រធានបទ៖

  • ការប្រែប្រួលអាកាសធាតុ កម្រិត ១ ២ ៣ និង៤ 
  • ការណែនាំអំពីធម្មជាតិ និងជីវចម្រុះ 
  • សុខុមាលភាពអ្នកផ្លាស់ប្ដូរ។ 
 
បេសកកម្មរបស់យើងគឺ រៀបចំសិក្ខាសាលាជាមួយយុវជនចំនួន ១៥០០នាក់ក្នុងរយៈពេល៤ខែ (កក្កដា ដល់តុលា) 
*In-person Training Workshop*
📑Are you passionate to start writing a study paper, but don’t know where to begin and who to help? If these are your distraction, let’s introduce you to a Scientific Writing & Publishing: How to write and publish a winning paper training workshop by Dr. Neil Furey.
📝 “Neil is a conservation biologist and received his PhD in Zoology from Aberdeen University in the UK. He has worked in SE Asia since 1997 and Cambodia since 2009, where much of his efforts have focused on developing capacity for conservation science through his work with Fauna & Flora International at the Royal University of Phnom Penh. He has acted as chief editor for the Cambodian Journal of Natural History since 2015 and published more than 50 papers in peer-reviewed journals.”
⏳ When, Where & How?
📌Please register now: (Free Admission🌟, 25 Seats ONLY💥)
📌Date: 28th July 2022
📌Time: 08:00 am – 12:00 pm
📌Venue: CKCC, Seminar room 1
📌Language: English
======
🌏Want to join the Mother Earth Lovers Community? make it right here: https://t.me/youngecoambassadorcommunitygroup
📑តើអ្នកចាប់អារម្មណ៍លើការសរសេររបាយការណ៍វិទ្យាសាស្ត្រការសិក្សាផ្នែកបរិស្ថានប្រកបដោយប្រសិទ្ធភាពដែរឬទេ? តើអ្នកចង់អភិវឌ្ឍការសរសេររបាយការណ៍វិទ្យាសាស្ត្រទៅកាន់ភាគីពាក់ព័ន្ធ សហការី និងម្ចាស់ជំនួយទេ? បើដូច្នេះមែន យើងសូមណែនាំសិក្ខាសាលាការសរសេររបាយការណ៍វិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពនៃការសិក្សាផ្នែកបរិស្ថានដោយកញ្ញា អេរីន លូរី (Erin Lory) ទៅកាន់ទាំងអស់គ្នា។
📝គួរបញ្ជាក់ថាកញ្ញា អេរីន លូរី (Erin Loury) គឺជានាយកផ្នែកទំនាក់ទំនង និងជាជីវវិទូជលផលនៃក្រុមហ៊ុន ហ្វីសបាយអូ (FISHBIO) កញ្ញាបានគ្រប់គ្រងគម្រោងជាច្រើនទាក់ទងនឹងការបង្កើត និងការវាយតម្លៃតំបន់ការពារទឹកសាប (ឬតំបន់អភិរក្សត្រី) នៅក្នុងអាងទន្លេមេគង្គ និងមានបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងការទំនាក់ទំនង ការរកឃើញបែបវិទ្យាសាស្ត្រដល់ទស្សនិកជនទូទៅ តាមរយៈការសរសេរការបង្ហាញ វីដេអូ និងរូបភាព។ កញ្ញាក៏ជួយគ្រប់គ្រងទំនាក់ទំនងសម្រាប់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងMekong Fish Network ផងដែរ។
⏳តើសិក្ខាសាលានៅពេលណា និងទីណា?
📌កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
📌ពេលវេលា៖ ០៩:០០ ព្រឹក ដល់ ១២:០០ថ្ងៃត្រង់
📌តាមរយៈ Zoom
📌ភាសា៖ ខ្មែរ និងអង់គ្លេស
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមគោរពអញ្ជើញលោកអ្នកមកចូលរួមជាមួយយើងខ្ញុំនៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ចាប់ពីម៉ោង ១១ ព្រឹក ដល់ ១២:៣០ ថ្ងៃត្រង់! ជួបជាមួយ អ្នកស្រីបណ្ឌិត Kakani Katija និងលោកបណ្ឌិត Kenny Broad នឹងធ្វើការពិភាក្សាអំពីការស្រាវជ្រាវរបស់ពួកគេនៅក្នុងបរិស្ថានវារិជាតិជុំវិញពិភពលោក!
អ្នកស្រីបណ្ឌិត Katija នឹងពិភាក្សាអំពីការប្រើប្រាស់ឧបករណ៍ពីចម្ងាយ ដើម្បីរុករកសមុទ្រជ្រៅ ខណៈដែលលោកបណ្ឌិត Broad នឹងចែករំលែកបទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ជាមួយនឹងការស្រាវជ្រាវរូងភ្នំ និងមុជទឹកជ្រៅ។
ព្រឹត្តិការណ៍នេះក៏នឹងត្រូវបានផ្សាយបន្តផ្ទាល់តាមទំព័រ Facebook សម្រាប់អ្នកដែលចង់ចូលរួមអនឡាញ! 
សូមចុះឈ្មោះចូលរួមដោយប្រើតំណភ្ជាប់ខាងក្រោម!
☔️តើមិត្តៗចង់ជួប #ជជែកដោយផ្ទាល់ជាមួយអ្នកជំនាញមានបទពិសោធន៍ជាង40ឆ្នាំលើជំនាញអាកាសធាតុពីសហរដ្ឋអាមេរិក ឬទេ? 🌏
 
🕹បើចង់! តើគាត់ជានរណា? គាត់គឺលោក #AlanBasist ជាអ្នកជួយអភិវឌ្ឍផលិតផលលើលំហជាច្រើន តាមរយៈការសង្កេតពីប្រព័ន្ធផ្កាយរណប រួមទាំងសន្ទស្សន៍ភាពសើមផងដែរ។🛰
 
⏰បើមិត្តៗចង់ជួប ពិភាក្សា និងរៀនពីគាត់ និងអ្នកចូលរួមផ្សេងទៀតនាថ្ងៃទី៧ ខែមីនានេះ
 ម៉ោង៖ ០៧:៣០ នាទីព្រឹក ដល់ ០៥:០០ នាទីល្ងាច

ទីតាំង៖ សណ្ឋាគារហ៊ីម៉ាវ៉ារី ផុតកំណត់ចុះឈ្មោះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២

ចំណាំ៖ អ្នកចូលរួមតម្រូវឲ្យមានកំព្យូទ័រសម្រាប់វគ្គបណ្តុះបណ្តាល***

ជួបជាមួយលោក Alan Basist មានបទពិសោធន៍ជាង #40ឆ្នាំលើជំនាញអាកាសធាតុ។ គាត់ជួយអភិវឌ្ឍផលិតផល លើលំហនាទីតាំងមួយ តាមរយៈការសង្កេតពីប្រព័ន្ធផ្កាយរណប រួមទាំងសន្ទស្សន៍ភាពសើមផងដែរ។
វគ្គបណ្ដុះបណ្ដាល “#ផ្កាយរណបផ្តល់ទិដ្ឋភាពទូទៅនៃផ្ទៃទឹកនិងលំហូរនៃទន្លេ” នឹងរៀបចំឡើងជា២វគ្គ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២
វគ្គទី១៖ អនឡាញ
ថ្ងៃព្រហស្បត្ដិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ៩ដល់១១ព្រឹក ដែលមានគោលបំណង
វគ្គទី២៖ ជួបគ្នាផ្ទាល់
ថ្ងៃព្រហស្បត្ដិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ (ពេលវេលា និងទីតាំងនឹងបញ្ជាក់នៅពេលក្រោយ)
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖
ផុតកំណត់ចុះឈ្មោះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២
ចំណាំ៖ អ្នកចូលរួមតម្រូវឲ្យមានកំព្យូទ័រសម្រាប់វគ្គបណ្តុះបណ្តាល***

 

ការជ្រើសរើសសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក ជាកម្មវិធីយុវជនសម្រាប់សិល្បករវ័យក្មេងដែលមានសមត្ថភាព មានភាពច្នៃប្រឌិតខ្ពស់ ចង់មានភាពរីកចម្រើនផ្ទាល់ខ្លួន ជាពិសេសស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ និងចង់ចូលរួមលើកកម្ពស់កិច្ចការងារអភិរក្សសត្វស្លាបនានា។

ក្នុងរយៈពេល៦ខែនៃកម្មវិធីសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក អ្នកចូលរួមនឹងទទួលបានវគ្គបណ្ដុះបណ្ដាល ការណែនាំពីអ្នកជំនាញផ្នែកសត្វស្លាប ការចែករំលែកពីអ្នកមានបទពិសោធន៍ផ្នែកសិល្បៈគំនូរ និងវីដេអូគំនូរជីវចល អមជាមួយនឹងឱកាសដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ទស្សនាសត្វស្លាបនានា។

សិល្បករវ័យក្មេងទាំង ១២រូបនឹងប្រើប្រាស់សិល្បៈគំនូរ ដើម្បីផ្សព្វផ្សាយអំពីសត្វស្លាបក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតជាសម្ភារអប់រំចំណេះដឹងបរិស្ថាន រួមមានសៀវភៅផាត់ពណ៌សត្វស្លាប និងវីដេអូគំនូរជីវចល ការរៀបចំកម្មវិធីតាមសហគមន៍ និងសាលារៀន ជាពិសេសការចូលរួមដឹកនាំដំណើរទស្សនាសត្វស្លាបបន្ទាប់ពីចប់កម្មវិធីទៀតផង។

កម្មវិធីអ្នកវិទ្យាសាស្ត្រមេគង្គវ័យក្មេង NexGen!
NEXGEN MEKONG YOUNG SCIENTIST PROGRAM!

កម្មវិធីអ្នកវិទ្យាសាស្ត្រមេគង្គវ័យក្មេង NEXGEN ចាប់ទទួលពាក្យហើយ! 

ផុតកំណត់ការដាក់ពាក្យ៖ ៣១ កក្ដដា ២០២១

ការជ្រើសរើសសមាជិកអេកូយុវទូត៖ ជំនាន់មេគង្គទី២

ក្នុងដំណើរការងារដែលមានរយៈពេល៦ខែនេះ សមាជិកអេកូយុវទូត ជំនាន់មេគង្គទាំង៥រូប នឹងទទួលបានឱកាសធ្វើការងារ ការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញរឹងទៅលើ ជំនាញសរសេរ​ប្លុក ជំនាញថតរូប ជំនាញថតវីដេអូ គំនូរឌីជីចល និងគំនូរសារគមនាគមន៏​ដែលផ្ដោតលើប្រធានបទកិច្ចការងារអភិរក្សធនធានធម្មជាតិតាមដងទន្លេមេគង្គ ក្រោមការរៀបចំវគ្គបណ្ដុះបណ្ដាលជាមួយអ្នកមានជំនាញ ការអនុវត្តគម្រោង និងយុទ្ធនាការផ្សព្វផ្សាយនានាជាដើម។​

ទីតាំង៖ ទីក្រុងភ្នំពេញ, ប្រទេសកម្ពុជា
រយៈពេលកម្មវិធី៖ (បញ្ចប់) ខែមិថុនា ដល់ ខែធ្នូ ឆ្នាំ២០២០