Introduction to Mekong Conservation Heroes Program Publication Date: 25 August 2022 #SocialMediaPost [English Below] តើអ្នកបានដឹងពីការងារថែរក្សា និងអភិរក្សជីវចម្រុះទន្លេមេគង្គណាខ្លះ? តោះចូលរួមជាមួយយើង ដើម្បីស្វែងយល់បន្ថែមនៅកម្មវិធីបុគ្គលឆ្នើមអភិរក្សទន្លេមេគង្គ កម្មវិធីបុគ្គលឆ្នើមអភិរក្សទន្លេមេគង្គធ្វើឡើងក្នុងគោលបំណងលើកឡើងពីការងារដែលមានលក្ខណៈជម្រុញលើកទឹកចិត្តរបស់ប្រជាជនកម្ពុជាណាម្នាក់ដែលធ្វើការក្នុងបុព្វហេតុ សិក្សាស្រាវជ្រាវ ការពារឬ លើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ី ទីជម្រក មរតកវប្បធម៌ និងជីវចម្រុះរបស់ទន្លេមេគង្គ។ មកដល់ពេលនេះ បុគ្គលឆ្នើមអភិរក្សទន្លេមេគង្គទាំង៦រូបបានឆ្លងកាត់វគ្គបណ្តុះបណ្តាលការទំនាក់ទំនង និងរបៀបចែករំលែករឿងរ៉ាវទៅកាន់សាធារណជនឳ្យកាន់តែទូលំទូលាយ។ ដូច្នេះសូមរង់ចាំស្វែងយល់ពីការងាររបស់បុគ្គលឆ្នើមអភិរក្សទន្លេមេគង្គទាំង៦រូបតាមប្រព័ន្ធផ្សព្វផ្សាយនានានៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ តំណភ្ជាប់ដើម្បីអានអត្ថបទនៅលើគេហទំព័រមេគង្គ៖