មកដល់ហើយ ពិព័រណ៍គំនូរសត្វស្លាបតំបន់ដីសើម
ចូលរួមជាមួយពួកយើង ដើម្បីអបអរសាទរស្នាដៃថ្មីរបស់សមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក និងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិជាមួយសកម្មភាពពិសេសៗជាច្រើន។
១) ជួបជាមួយសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹកអំពីការគូរគំនូរសត្វស្លាប
២) មើលសៀវភៅផាត់ពណ៌ និងវីឌីអូគំនូរជីវចលអំពីសត្វស្លាប
៣) ជជែកពីការចូលរួម និងឱកាសរបស់យុវជនក្នុងគម្រោងបរិស្ថាន
ពិព័រណ៍គំនូរសត្វស្លាបតំបន់ដីសើម
កាលបរិច្ឆេទ៖ ២៦ & ២៧ ខែវិច្ឆិកា ឆ្នាំ២០២២
ទីតាំង Inspiration Library, ហ្វេកធើរីភ្នំពេញ Factory Phnom Penh

ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022 ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច
(ពិព័រណ៍, អាន និងផាត់ពណ៌, លេងល្បែង, ការចែករំលែកក្រុមទេសចរណ៍មគ្គុទ្ទេសក៍ពី Sam Vesna Conservation Tour (SVC) ពីសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក, ពិភាក្សា និងឱកាសដើម្បីចូលរួមដំណើរទស្សនកិច្ចសិក្សានាពេលខាងមុខ)

ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច (បទបង្ហាញពិសេស, ពិព័រណ៍, អាន និងផាត់ពណ៌, លេងល្បែង)

អ្នកចុះឈ្មោះចូលរួមមុនគេ៥០រូបនឹងទទួលបានរង្វាន់ពិសេសនៅពេលមកចូលរួមកម្មវិធី។
សកម្មភាពនេះរួមសហការរៀបចំ និងគាំទ្រដោយ៖ ក្រសួងបរិស្ថាន, គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong), ក្រុមហ៊ុនសំ វាសនា ខន់សឺវេសិន ធួរ (Sam Veasna Conservation Tour), ជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា (BirdLife in Cambodia), អេកូយុវទូត (Young Eco Ambassador)