សុភីកា និង សុធារត្ន័ ដែលមានចំណែកក្នុងគម្រោងសម្ភារសិក្សានេះ ជឿជាក់យ៉ាងមុតមាំលើលទ្ធផលវិជ្ជមាននៃគម្រោងនេះ។ ពោលក្មេងៗនឹងយល់ច្បាស់កាន់តែច្រើនហើយមានឥរិយាបទត្រឹមត្រឹមជួយថែរក្សាទន្លេមេគង្គដែលជាប្រភពចំណូល និងសុវត្ថិភាពស្បៀងអាហារក្នុងតំបន់។
សុធារ័ត្នបន្តថា “បញ្ហាចំបងជាងគេដែលយើងកំពុងជួបប្រទះគឺទាក់ទងនឹងការឱ្យតម្លៃដល់ទន្លេមេគង្គ។ខ្ញុំគិតថាវាជាកត្តាសំខាន់ដូចបញ្ហាផ្សេងៗទៀតនៅតាមតំបន់ទន្លេមេគង្គដែរ។ ដូច្នេះហើយបានជាឥរិយាបទរបស់ប្រជាជនទៅលើទន្លេមេគង្គជា រឿងមួយដែលមិនគួរមើលរំលង។”
ដូចគ្នានេះដែរ សុភីកាក៏រំពឹងថាទន្លេមេគង្គនឹងត្រូវបានមហាជនយល់ និងឱ្យតម្លៃនាថ្ងៃណាមួយ។ សង្ឃឹមថា ប្រជាជនកាន់តែច្រើន ជាពិសេសក្មេងៗជំនាន់ក្រោយនឹងបន្តចាប់អារម្មណ៍ ចង់ចេះដឹងពីបញ្ហាដែលកើតមានឡើងនៅតាមតំបន់ទន្លេមេគង្គ ហើយអាចចូលរួមចំណែកដោះស្រាយបញ្ហាទាំងអស់នេះ។
បញ្ជាក់ថា គម្រោងសម្ភារសិក្សាជាគម្រោងផ្តួចផ្តើមមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមយុវជនអេកូយុវទូត ជំនាន់មេគង្គទី១។ គុន សុភីកា និង ជាសុធារ័ត្ន ជាអ្នកដឹកនាំគម្រោងមួយនេះ។ ពួកគេចូលរួមជាសមាជិកអេកូយុវទូត ដោយសារតែការតាំងចិត្ត និងចំណង់ចំណូលចិត្តដោះស្រាយបញ្ហាបរិស្ថាន និងចង់លើកកម្ពស់ពីការថែរក្សាការពារទន្លេមេគង្គ។