We’d like to introduce you to Hoy Sreynov, part of our current class of Mekong Conservation Heroes! Hoy Sreynov is a Fisheries Officer at the Department of Aquaculture Development, Cambodian Fisheries Administration. (*English Below*) មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា។
ខ្ញុំជាមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា។ ក្នុងរយៈពេល០៧ឆ្នាំចុងក្រោយនេះ ខ្ញុំបានធ្វើការងារលើការស្រាវជ្រាវ និងអភិរក្សជលផល ការងារអភិវឌ្ឍន៍វារីវប្បកម្ម ក៏ដូចជាការអភិវឌ្ឍន៍ជនបទ សន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម។ ខ្ញុំពេញចិត្តនឹងការងាររបស់ខ្ញុំខ្លាំងណាស់ ព្រោះខ្ញុំដឹងថាកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំលើការអភិវឌ្ឍន៍វារីវប្បកម្ម អាចជួយដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន និងកាត់បន្ថយសម្ពាធយ៉ាងខ្លាំងមួយទៅលើធនធានធម្មជាតិ។ ការគំរាមកំហែងជាច្រើនបានរុញច្រានប្រភេទត្រីមួយចំនួនឱ្យខិតជិតដល់ការផុតពូជ។ ដូច្នេះ វារីវប្បកម្មអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងជួយបង្កើនចំនួនត្រីក្នុងធម្មជាតិឡើងវិញ។ ការងាររបស់ខ្ញុំទាក់ទងនឹងការស្រាវជ្រាវ ផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលស្តីពី បច្ចេកទេសវារីវប្បកម្មដល់វារីវប្បករ និងអ្នកផ្សេងទៀតដែលមានចំណាប់អារម្មណ៍។ ខ្ញុំក៏ចិញ្ចឹម ថែបំប៉នកូនត្រីដែលប្រមូលបានពីទន្លេមេគង្គ ព្រមទាំងប្រភេទត្រីជិតផុតពូជ ដែលអ្នកនេសាទ និងវារីវប្បករដទៃ ទៀតបានប្រគល់មកឱ្យគម្រោងរបស់យើង។ ត្រីទាំងនេះត្រូវបានចិញ្ចឹមថែបំប៉ននៅក្នុងស្រះពិសោធន៍ ហើយខ្ញុំ និងក្រុមការងារតាមដានការលូតលាស់របស់ពួកវារៀងរាល់ខែ។ ត្រីមួយចំនួន ត្រូវបានព្រលែង ចូលទៅធម្មជាតិវិញ ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិ ហើយមួយចំនួនទៀតអាចប្រើប្រាស់ជាត្រីមេពូជក្នុងការស្រាវជ្រាវ និងការបង្កាត់ ភ្ញាស់។
ខ្ញុំមានកំលាំងចិត្តនឹងធ្វើការងាររបស់ខ្ញុំ នៅពេលដែលខ្ញុំឃើញប្រជាជន អ្នកនេសាទ និងវារីវប្បករ ចាប់ផ្តើមចូលរួមក្នុងការងារអភិរក្ស។ ខ្ញុំពិតជាចង់ឱ្យប្រជាជនកម្ពុជាទទួលស្គាល់ថាធនធានជលផលធម្មជាតិបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការរបស់ពួកគាត់ទេ ប្រភេទត្រីខ្លះកំពុងខិតទៅរកការផុតពូជ ហើយទំនងជានឹងផុតពូជ ប្រសិនបើយើងគ្រប់គ្នាព្យាយាមចាប់ធនធានធម្មជាតិទាំងនេះ។ ដូច្នេះមានតែការអភិរក្ស និងការអភិវឌ្ឍន៍វារីវប្បកម្មប៉ុណ្ណោះដែលអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា និងស្តារចំនួនត្រីក្នុងធម្មជាតិឡើងវិញ ក៏ដូចជាធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ខ្ញុំសង្ឃឹមថា ប្រភេទវារីសត្វដែលជិតផុតពូជនៅក្នុងទន្លេមេគង្គដូចជា ត្រីរាជ និងត្រីគល់រាំង នឹងត្រូវបានថែរក្សា និងការពារពីសំណាក់សាធារណជនជាក់ជាមិនខាន។ អ្វីដែលសំខាន់ជាងនេះទៅទៀត ត្រីគល់រាំងជាត្រីនិមិត្តរូបតំណាងឱ្យប្រទេសកម្ពុជា ខ្ញុំចង់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបស្គាល់ត្រីគល់រាំងនេះ ហើយចង់ឱ្យវាមានវត្តមាននៅក្នុងប្រទេសកម្ពុជាជារៀងរហូតទៅ។