តំបន់រ៉ាមសារបឹងទន្លេឆ្មារ

ចេញផ្សាយ៖ ០៥ មីនា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

មានបក្សាបក្សីហោះហើរខ្ញៀវខ្ញារពាសពេញអាកាសទីនេះគឺតំបន់រ៉ាមសារបឹងទន្លេឆ្មារដែលលម្អដោយសត្វស្លាបចម្រុះ ព័ទ្ធដោយព្រៃលិចទឹក ប្រព័ន្ធទឹកតូចធំ ជាពិសេសវាបានភ្ជាប់ទំនាក់ទំនងផ្អែមហើយមុតរវាងប្រជាពលរដ្ឋអ្នកកំពង់ធំ និងអ្នកសៀមរាបទៀតផង។

…………………………………………………………………………

បងប្អូនយើងអ្នកស្ទោង និងអ្នកជីក្រែងម្ចាស់តំបន់មានដែលឭ និងធ្លាប់ទៅទស្សនាបឹងទន្លេឆ្មារទេ? បើពុំធ្លាប់ទៅទេ តោះ! ទៅជាមួយអែតមីន។

#តំបន់រ៉ាមសារបឹងទន្លេឆ្មារ ជាតំបន់ដែលមានសក្តានុពលភាពសម្បូរដោយរុក្ខជាតិ មច្ឆជាតិ (ត្រីរាជ ត្រីគល់រាំង) ថនិកសត្វ (ភេខ្លួនរលោង ខ្លាត្រី) និងពពួកសត្វស្លាបទឹក ដែលភាគច្រើនជាប្រភេទជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពូលទឹក ស្មោញ ត្រដក់តូច និងត្រដក់ធំ។ ជាពិសេសតំបន់នេះមានព្រៃលិចទិក សត្វស្លាបទឹក និងភូមិអណ្តែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍ធម្មជាតិផងដែរ។

កុំភ្លេចជួយMention អ្នកកំពង់ធំ និងសៀមរាបឲ្យដឹងផងណា!

#WetlandAction4PeopleandNature #Act4Wetland 
#WWD22 #TogetherActions4WetlandProtection 
#EducationContent #WoM #YEA_Cambodia

0 Shares
Share