កម្មវិធីសំណួរ ចម្លើយអំពីសត្វផ្សោតទឹកសាប

ចេញផ្សាយផ្សាយ៖
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

តោះៗ ដល់ម៉ោងមកជួបជើងខ្លាំងជាច្រើនរូបដែលនឹងមកឆ្លើយសំណួរក្នុងកម្មវិធី”The Dolphin Show” របស់យើង
កម្មវិធីនេះធ្វើឡើង ដើម្បីអបអរសាទរទិវាផ្សោតទឹកសាបអន្តរជាតិឆ្នាំ ២០២១ អមនឹងការលើកយករឿងរ៉ាវផ្សោតទឹកសាបមួយក្បាលដែលរស់នៅក្នុងអន្លង់ឈើទាលក្នុងខេត្តស្ទឹងត្រែងមកឱ្យសាធារណជនបានស្វែងយល់ពីបញ្ហាប្រឈមនៃសត្វផ្សោតមេគង្គដែលជាសម្បត្តិធម្មជាតិមានជីវិតរបស់កម្ពុជា។ លើសពីនេះទៅទៀតគឺ ចូលរួមផ្សព្វផ្សាយសកម្មភាពអភិរក្ស តាមរយៈទេសចរណ៍ធម្មជាតិទៅទស្សនាអន្លង់ផ្សោត និងការចូលរួមរបស់យុវជនក្នុងការស្វែងយល់បន្ថែមអំពីការងារ អភិរក្សដែលរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការងារអភិរក្សសត្វផ្សោតក្នុងប្រទេសកម្ពុជា។
កម្មវិធី”The Dolphin Show”
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១
ម៉ោង ៦ល្ងាចដល់៨យប់
សម្រាប់អ្នកចាប់អារម្មណ៍ទៅទស្សនាផ្សោត តែមិនបានចូលរួមលេងក្នុងកម្មវិធីយើង សូមកុំព្រួយអីអាចខមិនខាងក្រោមនេះ ដើម្បីចុុះឈ្មោះ និងទទួលបានព័ត៌មានពីដំណើរទស្សនាផ្សោតនេះបាន។
ដូច្នេះកុំភ្លេចសូមរង់ចាំសកម្មភាពផ្សេងៗទៀតរបស់អេកូយុវទូតនាពេលខាងមុខនេះ!
0 Shares
Share