ឱកាសការងារស្ម័គ្រចិត្ត និងវគ្គបណ្ដុះបណ្ដាល

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមគោរពអញ្ជើញលោកអ្នកមកចូលរួមជាមួយយើងខ្ញុំនៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ចាប់ពីម៉ោង ១១ ព្រឹក ដល់ ១២:៣០ ថ្ងៃត្រង់! ជួបជាមួយ អ្នកស្រីបណ្ឌិត Kakani Katija និងលោកបណ្ឌិត Kenny Broad នឹងធ្វើការពិភាក្សាអំពីការស្រាវជ្រាវរបស់ពួកគេនៅក្នុងបរិស្ថានវារិជាតិជុំវិញពិភពលោក!
អ្នកស្រីបណ្ឌិត Katija នឹងពិភាក្សាអំពីការប្រើប្រាស់ឧបករណ៍ពីចម្ងាយ ដើម្បីរុករកសមុទ្រជ្រៅ ខណៈដែលលោកបណ្ឌិត Broad នឹងចែករំលែកបទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ជាមួយនឹងការស្រាវជ្រាវរូងភ្នំ និងមុជទឹកជ្រៅ។
ព្រឹត្តិការណ៍នេះក៏នឹងត្រូវបានផ្សាយបន្តផ្ទាល់តាមទំព័រ Facebook សម្រាប់អ្នកដែលចង់ចូលរួមអនឡាញ! 
សូមចុះឈ្មោះចូលរួមដោយប្រើតំណភ្ជាប់ខាងក្រោម!
☔️តើមិត្តៗចង់ជួប #ជជែកដោយផ្ទាល់ជាមួយអ្នកជំនាញមានបទពិសោធន៍ជាង40ឆ្នាំលើជំនាញអាកាសធាតុពីសហរដ្ឋអាមេរិក ឬទេ? 🌏
 
🕹បើចង់! តើគាត់ជានរណា? គាត់គឺលោក #AlanBasist ជាអ្នកជួយអភិវឌ្ឍផលិតផលលើលំហជាច្រើន តាមរយៈការសង្កេតពីប្រព័ន្ធផ្កាយរណប រួមទាំងសន្ទស្សន៍ភាពសើមផងដែរ។🛰
 
⏰បើមិត្តៗចង់ជួប ពិភាក្សា និងរៀនពីគាត់ និងអ្នកចូលរួមផ្សេងទៀតនាថ្ងៃទី៧ ខែមីនានេះ
 ម៉ោង៖ ០៧:៣០ នាទីព្រឹក ដល់ ០៥:០០ នាទីល្ងាច

ទីតាំង៖ សណ្ឋាគារហ៊ីម៉ាវ៉ារី ផុតកំណត់ចុះឈ្មោះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២

ចំណាំ៖ អ្នកចូលរួមតម្រូវឲ្យមានកំព្យូទ័រសម្រាប់វគ្គបណ្តុះបណ្តាល***

ជួបជាមួយលោក Alan Basist មានបទពិសោធន៍ជាង #40ឆ្នាំលើជំនាញអាកាសធាតុ។ គាត់ជួយអភិវឌ្ឍផលិតផល លើលំហនាទីតាំងមួយ តាមរយៈការសង្កេតពីប្រព័ន្ធផ្កាយរណប រួមទាំងសន្ទស្សន៍ភាពសើមផងដែរ។
វគ្គបណ្ដុះបណ្ដាល “#ផ្កាយរណបផ្តល់ទិដ្ឋភាពទូទៅនៃផ្ទៃទឹកនិងលំហូរនៃទន្លេ” នឹងរៀបចំឡើងជា២វគ្គ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២
វគ្គទី១៖ អនឡាញ
ថ្ងៃព្រហស្បត្ដិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ៩ដល់១១ព្រឹក ដែលមានគោលបំណង
វគ្គទី២៖ ជួបគ្នាផ្ទាល់
ថ្ងៃព្រហស្បត្ដិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ (ពេលវេលា និងទីតាំងនឹងបញ្ជាក់នៅពេលក្រោយ)
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖
ផុតកំណត់ចុះឈ្មោះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២
ចំណាំ៖ អ្នកចូលរួមតម្រូវឲ្យមានកំព្យូទ័រសម្រាប់វគ្គបណ្តុះបណ្តាល***

 

ការជ្រើសរើសសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក ជាកម្មវិធីយុវជនសម្រាប់សិល្បករវ័យក្មេងដែលមានសមត្ថភាព មានភាពច្នៃប្រឌិតខ្ពស់ ចង់មានភាពរីកចម្រើនផ្ទាល់ខ្លួន ជាពិសេសស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ និងចង់ចូលរួមលើកកម្ពស់កិច្ចការងារអភិរក្សសត្វស្លាបនានា។

ក្នុងរយៈពេល៦ខែនៃកម្មវិធីសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក អ្នកចូលរួមនឹងទទួលបានវគ្គបណ្ដុះបណ្ដាល ការណែនាំពីអ្នកជំនាញផ្នែកសត្វស្លាប ការចែករំលែកពីអ្នកមានបទពិសោធន៍ផ្នែកសិល្បៈគំនូរ និងវីដេអូគំនូរជីវចល អមជាមួយនឹងឱកាសដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ទស្សនាសត្វស្លាបនានា។

សិល្បករវ័យក្មេងទាំង ១២រូបនឹងប្រើប្រាស់សិល្បៈគំនូរ ដើម្បីផ្សព្វផ្សាយអំពីសត្វស្លាបក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតជាសម្ភារអប់រំចំណេះដឹងបរិស្ថាន រួមមានសៀវភៅផាត់ពណ៌សត្វស្លាប និងវីដេអូគំនូរជីវចល ការរៀបចំកម្មវិធីតាមសហគមន៍ និងសាលារៀន ជាពិសេសការចូលរួមដឹកនាំដំណើរទស្សនាសត្វស្លាបបន្ទាប់ពីចប់កម្មវិធីទៀតផង។

កម្មវិធីអ្នកវិទ្យាសាស្ត្រមេគង្គវ័យក្មេង NexGen!
NEXGEN MEKONG YOUNG SCIENTIST PROGRAM!

កម្មវិធីអ្នកវិទ្យាសាស្ត្រមេគង្គវ័យក្មេង NEXGEN ចាប់ទទួលពាក្យហើយ! 

ផុតកំណត់ការដាក់ពាក្យ៖ ៣១ កក្ដដា ២០២១

ការជ្រើសរើសសមាជិកអេកូយុវទូត៖ ជំនាន់មេគង្គទី២

ក្នុងដំណើរការងារដែលមានរយៈពេល៦ខែនេះ សមាជិកអេកូយុវទូត ជំនាន់មេគង្គទាំង៥រូប នឹងទទួលបានឱកាសធ្វើការងារ ការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញរឹងទៅលើ ជំនាញសរសេរ​ប្លុក ជំនាញថតរូប ជំនាញថតវីដេអូ គំនូរឌីជីចល និងគំនូរសារគមនាគមន៏​ដែលផ្ដោតលើប្រធានបទកិច្ចការងារអភិរក្សធនធានធម្មជាតិតាមដងទន្លេមេគង្គ ក្រោមការរៀបចំវគ្គបណ្ដុះបណ្ដាលជាមួយអ្នកមានជំនាញ ការអនុវត្តគម្រោង និងយុទ្ធនាការផ្សព្វផ្សាយនានាជាដើម។​

ទីតាំង៖ ទីក្រុងភ្នំពេញ, ប្រទេសកម្ពុជា
រយៈពេលកម្មវិធី៖ (បញ្ចប់) ខែមិថុនា ដល់ ខែធ្នូ ឆ្នាំ២០២០