កាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទឹកសាបញីមួយក្បាល មានឈ្មោះវិទ្យាសាស្ត្រ (Urogymnus polylepis) ទម្ងន់ ១៨០ គីឡូក្រាម ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យ នៅក្នុងទន្លេមេគង្គ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ត្រីបបែលយក្សទឹកសាបនេះ មានប្រវែងទទឹងដងខ្លួន ១៨៥សង់ទីម៉ែត្រ ប្រវែងបណ្ដោយដងខ្លួន ២០០សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប ពីក្បាលដល់ចុងកន្ទុយ ប្រវែង ៣៩៣សង់ទីម៉ែត្រ។ អ្នកនេសាទប្រើសន្ទូចដើម្បីនេសាទត្រីធម្មតា ប៉ុន្តែ ចៃដន្យត្រីបបែលយក្សនោះទៅស៊ីត្រីដែលជាប់សន្ទូចនោះ។ អ្នកនេសាទបានរៀបរាប់ថា គាត់ចង់ជួយអភិរក្សត្រីបបែលយក្សទឹកសាប ដែលជាប្រភេទសត្វជិតផុតពូជនៅទន្លេមេគង្គ។ គាត់ក៏បានទាក់ទងទៅក្រុមការងារគម្រោងអច្ឆរិយភាពនៃមេគង្គភ្លាមៗ ហើយសុំឱ្យដាក់ស្លាកសញ្ញា វាស់វែង និងដោះលែងវាត្រឡប់ទៅក្នុងធម្មជាតិវិញ។
សូមចែករំលែកការផ្សាយនេះ និងតាមដានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីអានរឿងរ៉ាវអភិរក្សមច្ឆជាតិ និងសត្វព្រៃដទៃទៀត ដែលរស់នៅក្នុង និងជុំវិញទន្លេមេគង្គ។
#MekongEndangeredSpecies #MekongConservation #Whipray #GiantFreshwaterStingray