ការស៊ីចំណី៖ សត្វរនាលពណ៌ស៊ីកូនត្រី សត្វល្អិត ថលជលិក សត្តវន្តជាតិ (ពពួកកំពឹស ក្តាម) និងល្មូន។ ដើម្បីចាប់ចំណីស៊ីវាអោយក្បាលចូលក្នុងទឹក បើកចំពុះរងចាំចំណីមកចូលក្នុងមាត់ ទើបវាបិទមាត់វិញ។ វាចូលចិត្តទៅរកស៊ីចំណីទាំងហ្វូងនៅតាមព្រែក ដូចជានៅព្រែកដា តំបន់រ៉ាមសារព្រែកទាល់ ទាំងកូនទាំងមេបាតែងចេញទៅរកស៊ីចំណីពេលព្រឹក និងពេលរសៀលក្នុងចន្លោះខែមីនា រហូតដល់រដូវទឹកតម្លើងខែកក្កដា ឬសីហា ទើបវាផ្លាស់ទីចេញទៅរកស៊ីនៅកន្លែងផ្សេង។ ពេលកូនវានៅតូចៗក្នុងសម្បុក មេ ឬបានឹងចាប់យកកូនត្រីតូចៗមកបញ្ចុកកូនៗដល់សម្បុក។
របាយ៖ សត្វរនាលពណ៌មានចំនួនសរុបប្រមាណ១៨០០គូ នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ (ទិន្នន័យ២០១៤) ក្នុងកំឡុងពេលដែលរបាយនៅក្នុងតំបន់អាស៊ីមានចំនួនប្រមាណ១៦០០០ទៅ២៤០០០ក្បាល។
អាយុកាល៖ សត្វរនាលពណ៌មានអាយុកាលរហូតដល់២៨ឆ្នាំបើគេចិញ្ចឹមមើលថែទាំវានៅក្នុងទ្រុង សម្រាប់អាយុកាលរបស់វារស់នៅក្នុងជម្រកធម្មជាតិគឺមិនទាន់មានទិន្នន័យច្បាស់លាស់នៅឡើយទេ។
អានបន្ថែម៖
A series of posts about one of Cambodia’s most beautiful waterbirds: The Painted Stork:
The Painted Stork chooses a mate for life:
Feeding, distribution, and lifespan of The Painted Stork:
The Sad story about the threats to the Painted Stork: