អេកូយុវទូតជំនាន់សត្វស្លាបទឹក

ចេញផ្សាយ៖ ០៦ មីនា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម

✨តែន! តែន! តែន!✨
🥳កាលពីឆ្នាំទៅមិញពួកយើងបានណែនាំប្រិយមិត្ត​អំពី #យុវជនអេកូយុវទូតជំនាន់សត្វស្លាបទឹក ឥឡូវនេះក្រោយពីពួកគាត់បានចូលរួមវគ្គបណ្ដុះបណ្ដាលនានា ជំនួបជាមួយអ្នកជំនាញគំនូរឌីជីថល និងការរៀបរៀងសៀវភៅផាត់ពណ៌​ ការសិក្សាពីការផលិតវីដេអូចលនា និងការចុះទស្សនកិច្ចសិក្សាតាមសហគមន៍មក ពួកគាត់ក៏បានផលិតចេញជា #រូបបក្សីស្លាបទឹកជាច្រើនិងស្រស់ស្អាតផងដែរ។ ដូច្នេះយើងសូមនាំបងប្អូនមកទស្សនា និងសិក្សាអំពីស្នាដែខ្លីៗរបស់ពួកគាត់​ទាំងអស់គ្នា!🐦🎨🌵
💥សត្វស្លាបទឹករបស់ពួកគាត់ស្អាតទេ? សូមបញ្ចេញមតិយោបល់របស់អ្នកខាងក្រោមណា!
👉សកម្មភាពនេះរួមសហការរៀបចំដោយ៖
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong)
ក្រុមហ៊ុនសំ វាសនា ខន់សឺវេសិន ធួរ (Sam Veasna Conservation Tour)
ជីវិតធម្មជាតិនៅកម្ពុជា និង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា (BirdLife in Cambodia)
អេកូយុវទូត (Young Eco Ambassador)
🐍កុំភ្លេចតាមដាន #គំនូរសត្វស្លាបទឹក #ស្នាដៃសៀវភៅផាត់ពណ៌សត្វស្លាបទឹក របស់ពួកគាត់ទាំងស្រុងនៅក្នុងហ្វេសប៊ុកផេករបស់អេកូយុវទូតទាំងអស់គ្នាណា!

Digital Drawing by YEA: Waterbird Generation, Poster Designed by: YEA
0 Shares
Share