បុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ៖ ហូយ ស្រីនៅ

ចេញផ្សាយផ្សាយ៖ ១៦ សីហា ២០២២
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

We’d like to introduce you to Hoy Sreynov, part of our current class of Mekong Conservation Heroes! Hoy Sreynov is a Fisheries Officer at the Department of Aquaculture Development, Cambodian Fisheries Administration. (*English Below*) មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា។ 
 
ខ្ញុំជាមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា។ ក្នុងរយៈពេល០៧ឆ្នាំចុងក្រោយនេះ ខ្ញុំបានធ្វើការងារលើការស្រាវជ្រាវ និងអភិរក្សជលផល ការងារអភិវឌ្ឍន៍វារីវប្បកម្ម ក៏ដូចជាការអភិវឌ្ឍន៍ជនបទ សន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម។ ខ្ញុំពេញចិត្តនឹងការងាររបស់ខ្ញុំខ្លាំងណាស់ ព្រោះខ្ញុំដឹងថាកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំលើការអភិវឌ្ឍន៍វារីវប្បកម្ម អាចជួយដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន និងកាត់បន្ថយសម្ពាធយ៉ាងខ្លាំងមួយទៅលើធនធានធម្មជាតិ។ ការគំរាមកំហែងជាច្រើនបានរុញច្រានប្រភេទត្រីមួយចំនួនឱ្យខិតជិតដល់ការផុតពូជ។ ដូច្នេះ វារីវប្បកម្មអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងជួយបង្កើនចំនួនត្រីក្នុងធម្មជាតិឡើងវិញ។ ការងាររបស់ខ្ញុំទាក់ទងនឹងការស្រាវជ្រាវ ផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលស្តីពី បច្ចេកទេសវារីវប្បកម្មដល់វារីវប្បករ និងអ្នកផ្សេងទៀតដែលមានចំណាប់អារម្មណ៍។ ខ្ញុំក៏ចិញ្ចឹម ថែបំប៉នកូនត្រីដែលប្រមូលបានពីទន្លេមេគង្គ ព្រមទាំងប្រភេទត្រីជិតផុតពូជ ដែលអ្នកនេសាទ និងវារីវប្បករដទៃ ទៀតបានប្រគល់មកឱ្យគម្រោងរបស់យើង។ ត្រីទាំងនេះត្រូវបានចិញ្ចឹមថែបំប៉ននៅក្នុងស្រះពិសោធន៍ ហើយខ្ញុំ និងក្រុមការងារតាមដានការលូតលាស់របស់ពួកវារៀងរាល់ខែ។ ត្រីមួយចំនួន ត្រូវបានព្រលែង ចូលទៅធម្មជាតិវិញ ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិ ហើយមួយចំនួនទៀតអាចប្រើប្រាស់ជាត្រីមេពូជក្នុងការស្រាវជ្រាវ និងការបង្កាត់ ភ្ញាស់។
 
ខ្ញុំមានកំលាំងចិត្តនឹងធ្វើការងាររបស់ខ្ញុំ នៅពេលដែលខ្ញុំឃើញប្រជាជន អ្នកនេសាទ និងវារីវប្បករ ចាប់ផ្តើមចូលរួមក្នុងការងារអភិរក្ស។ ខ្ញុំពិតជាចង់ឱ្យប្រជាជនកម្ពុជាទទួលស្គាល់ថាធនធានជលផលធម្មជាតិបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការរបស់ពួកគាត់ទេ ប្រភេទត្រីខ្លះកំពុងខិតទៅរកការផុតពូជ ហើយទំនងជានឹងផុតពូជ ប្រសិនបើយើងគ្រប់គ្នាព្យាយាមចាប់ធនធានធម្មជាតិទាំងនេះ។ ដូច្នេះមានតែការអភិរក្ស និងការអភិវឌ្ឍន៍វារីវប្បកម្មប៉ុណ្ណោះដែលអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា និងស្តារចំនួនត្រីក្នុងធម្មជាតិឡើងវិញ ក៏ដូចជាធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ខ្ញុំសង្ឃឹមថា ប្រភេទវារីសត្វដែលជិតផុតពូជនៅក្នុងទន្លេមេគង្គដូចជា ត្រីរាជ និងត្រីគល់រាំង នឹងត្រូវបានថែរក្សា និងការពារពីសំណាក់សាធារណជនជាក់ជាមិនខាន។ អ្វីដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ត្រីគល់រាំងជាត្រី​និមិត្តរូប​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ខ្ញុំ​ចង់​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ស្គាល់​ត្រីគល់រាំងនេះ ហើយ​ចង់​ឱ្យ​វា​មាន​វត្តមាននៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​រៀង​រហូតទៅ។
I’m an Aquaculture Development Officer of the Cambodian Fisheries Administration. For the past seven years, I have worked on fisheries research and conservation as well as aquaculture development, in addition to rural development, food security and nutrition. I am passionate about my work because I know that my efforts in aquaculture development help support people’s livelihoods and greatly reduce pressure on natural resources. Many threats have pushed some fish species to the brink of extinction. Therefore, aquaculture can play an important role in conservation and help to increase natural stocks. My work involves research, outreach, and providing training on aquaculture techniques to producers and other people who are interested in these techniques. I also raise juvenile fishes that are collected from the Mekong River as well as endangered species that are handed over by fishermen and aquaculture producers. These fish are reared in experimental ponds where I monitor their growth on a monthly basis. Some are released back to nature to increase wild populations or can be used as broodstock in the fish breeding process and for research purposes. 
 
I feel energized about my work when I see people, fishermen, and aquaculture producers start to get involved in conservation work. I really want the Cambodian people to recognize that natural fisheries resources are currently not enough to meet their needs, and that some fish species are endangered and will likely go extinct if everyone tries to catch these natural resources. Thus, only conservation and aquaculture development can contribute significantly to preserve and restore natural fish stocks, as well as ensure food security and nutrition. I hope that endangered aquatic species in the Mekong River such as the giant catfish and giant barb will be taken care of and protected by the public. Most importantly, the giant barb is a symbol representing Cambodia. I want every Cambodian to know the giant barb and want it to exist in Cambodia forever.
 
Please share this post to help others learn about Sreynov’s important aquaculture conservation work! Follow Wonders of the Mekong to learn more about Cambodia’s Mekong Conservation Heroes. Read more about Hoy Sreynov at her full profile here: https://www.mekongfishnetwork.org/mekong-conservation-heroes/hoy-sreynov/ #mekonghero #fishconservation #mekongfish
 
0 Shares
Share