ចេញផ្សាយ៖ ១០ មីនា ២០២២រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា#មាតិកាប្រព័ន្ធបណ្ដាញសង្គម
សូមគោរពជម្រាបសួរ fan fan របស់អេកូយុវទូតទាំងអស់! តើfan fan ដឹងទេថាតំបន់ដីសើម និងតំបន់រ៉ាមសារក៏មានទឹកប្រៃដែរ?
ក្រៅពីតំបន់រ៉ាមសារទឹកសាបប្រទេសកម្ពុជាយើងក៏មានតំបន់រ៉ាមសារទឹកប្រៃផងដែរ ដែលមានទីតាំងស្ថិតក្នុងខេត្តកោះកុងនោះគឺ #តំបន់រ៉ាមសារកោះកាពិ ដែលមានដើមកោងកាងដុះជាបណ្តុំៗខៀវស្រងាត់ រលកបោកច្រាំង និងសម្លេងសត្វស្លាបទឹកយំរំពងព្រៃជាទីសន្តិភាពផ្លូវចិត្ត។
លើសពីនេះតំបន់កោះកាពិបានផ្តល់ប្រភពសារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ ជាពិសេសមានព្រៃកោងកាងដែលជាជម្រករបស់សត្វស្លាបកម្រ ដូចជាសត្វត្រយ៉ងយក្ស និងថនិកសត្វដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជាពង្រូលប្រភេទ Manis javanica និង ស្វាព្រាមផងដែរ។
បើបងប្អូនចង់ជិះទូកកម្សាន្ត ដាំដើមកោងកាង កុំភ្លេចតំបន់នេះណា ព្រោះបងប្អូនមិនត្រឹមតែបានរំសាយទុក្ខ តែថែមទាំងបានជួយដល់សហគមន៍ និងកិច្ចការអភិរក្សផងដែរ។
Source: Ramsar; Link: https://rsis.ramsar.org/ris/998
#WetlandAction4PeopleandNature #Act4Wetland #WWD22 #TogetherActions4WetlandProtection #EducationContent #WoM #YEA_Cambodia
Young Eco Ambassador Facebook Page
Young Eco Ambassador YouTube Channel