អច្ឆរិយភាពតំបន់រ៉ាមសារព្រែកទាល់

ចេញផ្សាយ៖ ០៨ កុម្ភៈ ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម

កែប្រែខ្លួនពីតំបន់រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារការទន្រ្ទាន នេសាទ បរបាញ់ និងប្រមូលពងកូនសត្វស្លាបហួសកម្រិត តំបន់ ព្រែកទាល់បង្ហាញរូបរាងថ្មីជាតំបន់ស្នូល និងជាបេះដូងនៃបឹងទន្លេសាបចាប់ពីការប្រកាសជាតំបន់រ៉ាមសារទី៤ក្នុងឆ្នាំ២០១៥។ តំបន់ជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្រៅពីមានទេសភាពស្អាតដូចគំនូរ (Adminបានទៅហើយ អាចជឿបាន) ក៏ជាទីជម្រកដ៏សម្បូរបែបនៃប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសាកលដូចជាត្រីរាជ, ត្រីគល់រាំង (Catlocarpio siamensis), ក្រពើភ្នំ (Crocodylus siamensis) និងអណ្តើកទន្លេ (Batagur baska)ផងដែរ។ បន្ថែមលើនេះតំបន់នេះមានព្រៃលិចទិក សត្វស្លាបទឹក និងភូមិអណ្តែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍ធម្មជាតិផងដែរ។

កាន់តែពិសេសថ្ងៃលិចគឺអេមតែម្តង កុំភ្លេចដាក់ម៉ាTripទៅទស្សនាផងណា!

ដើម្បីដឹងកាន់តែលំអិតពីតំបន់រ៉ាមសារព្រែកទាល់ សូមអានព័ត៌មានខាងក្រោមណា!

“គួរបញ្ជាក់ផងដែរថាឆ្នាំ២០២២នេះ ដើម្បីចូលរួមអបអរសាទរទិវាដីសើមពិភពលោកលើកទី៥១ ក្រោមប្រធាបទ“សកម្មភាពដីសើមដើម្បីមនុស្ស និងធម្មជាតិ” អេកូយុវទូតកម្ពុជា ព្រមទាំងគម្រោងអច្ឆរិយភាពទន្លេមេគង្គ នឹងធ្វើសកម្មភាពពីររួមមានការបង្កើតមាតិកាចំណេះដឹងដីសើម និងការអប់រំផ្សព្វផ្សាយតាមសាលា និងសហគមន៍អមដោយប្រធានបទ “សកម្មភាពទាំងអស់គ្នាដើម្បីការការពារតំបន់ដីសើម”។ ដូច្នេះកុំភេ្លចតាមដានគេហទំព័រហ្វេសប៊ុកអេកូយុវទូតទាំងអស់គ្នាណា!”

ប្រភព៖ Ramsar & Birdlife International

Link: https://rsis.ramsar.org/ris/2245 
#WetlandAction4PeopleandNature#Act4Wetland
#TogetherActions4WetlandProtection#EducationContent 
#WoM #YEA_Cambodia

0 Shares
Share