ក្រពើត្រី (Crocodylus Siamensis) គឺជាប្រភេទក្រពើទឹកសាបដែលមានទំហំពីតូចទៅមធ្យម មានដើមកំណើតពី ប្រទេសឥណ្ឌូនេស៊ី (វាតែងតែមាននៅតំបន់បរណេអូ ឬ កោះចាវ៉ា ដែលគេតែងតែហៅថា កោះជ្វា) ព្រុយណេ ម៉ាឡេស៊ីខាងកើត ឡាវ កម្ពុជា មីយ៉ាន់ម៉ា ថៃ និង វៀតណាម។ ប្រភេទសត្វជិតផុតពូជនេះ បានផុតពូជបាត់ទៅហើយសឹងតែគ្រប់តំបន់។ មានកសិដ្ឋានចិញ្ចឹមក្រពើសហគមន៍មួយដែលចិញ្ចឹមក្រពើ សម្រាប់លក់នៅផ្សារក្នុងតំបន់ និងបញ្ជូនទៅលក់នៅក្រៅបរទេស។ ហើយនៅទីផ្សារក្នុងតំបន់របស់យើងក៏មានហាងផលិតផលដែលផលិតពីស្បែកក្រពើ ឬ ក៏ក្រពើងៀត និងសាច់ក្រពើស្រស់ៗសំរាប់លក់អោយភ្ញៀវទេសចរណ៍នៅខេត្តសៀមរាបផងដែរ។ ហើយទន្ទឹមនឹងនោះដែរក៏មានឈ្មួញកណ្តាលមកពី វៀតណាម និង ថៃ ដែលនាំចេញក្រពើទៅប្រទេសចិន។