កាលបរិច្ឆេទចេញផ្សាយ៖ ១៤ មិថុនា ២០២១បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា
អន្លង់ទឹកជ្រៅ ត្រីធ្វើចរាចរផ្លាស់ទី និងទំនប់វារីអគ្គិសនី៖ រឿងរ៉ាវមួយផ្នែកនៃទន្លេមេគង្គ
ទន្លេមេគង្គដ៏អស្ចារ្យ ជាទន្លេមួយដែលហូរកាត់ទឹកដីកម្ពុជា លាតសន្ធឹងប្រវែងប្រមាណ ៤៨០គីឡូម៉ែត្រ ដោយចាប់ផ្តើមពីភាគខាងត្បូងនៃប្រទេសឡាវ និងបញ្ចប់នៅអឌ្ឍគោលខាងត្បូងនៃប្រទេសវៀតណាមខាងជើង។ ទន្លេនេះ ត្រូវបានគេស្គាល់ថាជាទន្លេមួយក្នុងចំណោមទន្លេដែលមានខ្សែទឹកមមាញឹកជាងគេ នៅក្នុងពិភពលោក។ ជារៀងរាល់ឆ្នាំ ត្រីគ្រប់ទំហំ គ្រប់ប្រភេទ រាប់ពាន់លានក្បាល ហែលចុះឡើងទៅក្នុងផ្ទៃទឹកយ៉ាងជ្រៅនៃទន្លេសាប ដែលត្រូវបានគេចាត់ទុកជាចលនាចរាចរផ្លាស់ទីក្នុងទឹកមួយដ៏គួរឲ្យចាប់អារម្មណ៍។
នៅកំឡុងខែតុលា និងកញ្ញា ត្រីទឹកសាបមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅបឹងទន្លេសាប ដែលជាបឹងដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ រួចបន្តដំណើរទៅទន្លេសាប និងទន្លេមេគង្គ។ ត្រីដែលមានទំហំធំ រួមមានត្រីរាជ ត្រីគល់រាំងដែលអាចមានទំហំទៅដល់ ៣.០៤ម៉ែត្រ និងទម្ងន់ប្រមាណ ២៧២ គីឡូក្រាមក្នុងមួយក្បាល។ ត្រីគល់រាំង ត្រូវបានគេចាត់ទុកជាមច្ឆានិមិត្តរូបរបស់កម្ពុជា។
បន្ទាប់ពីនេះ ក្នុងកំឡុងខែមករា ត្រីតូចៗរាប់រយក្បាល ចាប់ផ្តើមធ្វើដំណើរចំណាកដូចគ្នាតាមបឹងទៅក្នុងទន្លេពីរ ដែលជាទន្លេដែលត្រីនឹងបង្កាត់ពូជ ក៏ដូចជាបង្កើតត្រីតូចៗ ហើយនឹងត្រូវធ្វើដំណើរត្រលប់ទៅទន្លេសាបវិញនៅរដូវរាំងស្ងួត ព្រោះកម្រិតទឹកនៅទន្លេមេគង្គនឹងកើនឡើងនៅពេលនោះ។
ត្រីដែលធ្វើដំណើរចំណាកត្រលប់ទៅកាន់ទន្លេសាបនឹងទៅរស់នៅក្នុងអន្លង់ទឹកជ្រៅ ដែលគ្មានការរំខាន និងមានជម្រៅជ្រៅដែលឆ្ងាយពីខ្សែបណ្តាញទឹក ហើយវាក៏ជាតំបន់ទឹកដែលត្រីតូចៗអាចធំលូតលាស់ដប់ដងជាងទំហំនៅរដូវរាំងស្ងួត។ នៅក្នុងរដូវរាំងស្ងួត ត្រីដែលស្ថិតនៅក្នុងតំបន់ទឹកជ្រៅ មានតួនាទីជាថ្នាលក៏ដូចជាជម្រកសម្រាប់ត្រីធំ និងត្រីតូច។
នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា មានអន្លង់ទឹកជ្រៅដល់ទៅ ៥៨ កន្លែងឯណោះ។ សូម្បីតែសត្វផ្សោតក្បាលត្រឡោកក៏រស់នៅក្នុងទឹកនេះដែរ ជាមួយគ្នានេះ គួរបញ្ជាក់ផងដែរថាសត្វផ្សោតក្បាលត្រឡោក ត្រូវបានគេរកឃើញថារស់នៅតែនៅក្នុងតំបន់លាតសន្ធឹងនៅព្រំប្រទល់ខេត្តក្រចេះ និងតំបន់ទឹកធ្លាក់ល្បាក់ខោននៃប្រទេសឡាវតែប៉ុណ្ណោះ។ បើមិនមានអន្លង់ទឹកជ្រៅនេះទេ ត្រីប្រហែលជាមិនអាចបន្តពូជ ក្នុងកម្រិតមួយដែលអាចទប់ស្កាត់ចំនួនថយចុះបានឡើយ ។ ត្រីដែលបានមកពីអន្លង់ទឹកជ្រៅនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រភពស្បៀងអាហារ និងជីវភាពរស់នៅដល់មនុស្សរាប់លាននាក់។
ក្នុងអំឡុងប៉ុន្មានឆ្នាំក្រោយនេះ គម្រោងទំនប់ទឹកវារីអគ្គិសនី និងសកម្មភាពនេសាទត្រីលើសចំណុះ បានក្លាយជាកង្វល់របស់អ្នកស្រាវជ្រាវ។ ពួកគេចាប់ផ្តើមសង្កេតឃើញថា ត្រីមួយចំនួនដែលធ្លាប់ធ្វើការចំណាកតាមបណ្តោយបឹង និងទន្លេទាំងពីរត្រូវបានបាត់បង់។ ការកើនឡើងនៃល្បាប់ធ្វើឲ្យទឹកនៅតំបន់ទឹកជ្រៅខ្លះក្លាយជារាក់ជាងមុន។ ការសិក្សាមួយដោយការិយាល័យជលផលនៃខេត្តរតនៈគិរី ក្នុងឆ្នាំ ២០០០ បានបង្ហាញឲ្យឃើញថាទឹកជម្រៅ ៨ម៉ែត្រ បានធ្លាក់ចុះមកត្រឹមកន្លះម៉ែត្រក្នុងរយៈពេលតែត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ ទំនប់វារីអគ្គិសនី ក៏ជាមូលហេតុមួយដែលរារាំងត្រីធ្វើចរាចរផ្លាស់ទីដែរ។ រីឯទំនប់សេសានក្រោម២ ក៏កំពុងតែរារាំងលំហូរត្រីចូលក្នុងទន្លេស្រែពក និងទន្លេសេសានផងដែរ។
ដើម្បីថែរក្សាធនធានដែលមិនអាចកាត់ថ្លៃនេះ កុំឲ្យមានការថយចុះ អ្នកស្រាវជ្រាវ ព្រមទាំងម្ចាស់ជំនួយមកពីជុំវិញពិភពលោក បានចំណាយប្រាក់រាប់លានដុល្លារ ក្នុងការសិក្សាការអភិវឌ្ឍបរិស្ថានដែលប៉ះពាល់ទៅដល់ប្រភេទត្រីដែលធ្វើចរាចរទាំងនេះ។
អត្ថបទ “អន្លង់ទឹកជ្រៅ ត្រីធ្វើចរាចរផ្លាស់ទី និងទំនប់វារីអគ្គិសនី៖ រឿងរ៉ាវមួយផ្នែកនៃទន្លេមេគង្គ” សរសេរដោយ រិទ្ធី ឧត្តម។ កាលបរិច្ឆេទសរសេរ៖ ២០១៩។បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា។
សេង សៀវម៉ី សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២០១ មីនា ២០២១
ជា ស្រីពៅ សមាជិកអេកូយុវទូត ជំនាន់មេគង្គទី២០១ មីនា ២០២១