កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ អេកូយុវទូត – Young Eco Ambassador និង HEDC-International បានរៀបចំវគ្គសិក្សាពិសេសស្តីពី “#ភាពជាអ្នកដឹកនាំភពផែនដី ” ដោយជោគជ័យ ក្នុងគោលបំណងជម្រុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃវត្តមានរបស់មនុស្សនៅលើផែនដី ទំនួលខុសត្រូវរបស់មនុស្ស ការបង្កើតសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការដឹងគុណពិតប្រាកដចំពោះផែនដី និងកៀងគរដំណោះស្រាយសម្រាប់ភពដែនដី ដែលមានការចូលរួមពីពហុភាគីដែលខ្វល់ខ្វាយអំពីសុខទុក្ខរបស់អ្នកម្តាយភពផែនដី
ប្រមាណ១០១នាក់រួមមានមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សិស្សនិស្សិត យុវជនព្រមទាំងប្រជាពលរដ្ឋ (ITC, PUC, RUPP, PSBU, UHS, ក្រៀលកម្ពុជា Creal Cambodia, EDM,…) ផងដែរ។
ក្នុងនាមជាអ្នករៀបចំកម្មវិធីយើងសូមអរគុណដល់គ្រប់ភាគីដែលចូលរួមធ្វើឲ្យវគ្គសិក្សានេះបានប្រព្រឹត្តទៅយ៉ាងរលូន។ ជាពិសេសក្រុមការងារសូមអរគុណទៅកាន់ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់ទីតាំងដែលមានផាសុខភាព និង Tunsai Water ចម្រោះទឹកទន្សាយ សម្រាប់ទឹកចម្រោះសុខភាពសម្រាប់ក្រុមការងារ លោកគ្រូ Khim Sok Heng និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ Wonders of the Mekong ដែលបានឧបត្ថម្ភលើការរៀបចំកម្មវិធី និងអ្នកចូលរួម។
យើងសង្ឃឹមយ៉ាងមុតម៉ាំថាក្រោយពីវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមរបស់យើងអាចបង្កើនក្តីស្រឡាញ់ចំពោះភពផែនដី និងបង្កើតវិជ្ជមានដំណោះស្រាយសម្រាប់សង្គមដែលគេកំពុងរស់នៅ។
#EarthLeadership #EarthLovers #HEDCInternational #WoM #YEA_Cambodia