បើនិយាយពីអាយុកាលវិញ សិប្បីសត្វចំណាស់ជាងពួកយើងឆ្ងាយណាស់ ព្រោះពួកវាអាចរស់រានមានជីវិតដល់ទៅជាង ៥០០ ឆ្នាំឯណោះ ហើយថែមទាំងមានទម្ងន់រហូតដល់ទៅ ៧៤៣.៥០ គីឡូក្រាមទៀតដែរ។
បើចង់បានអូន ស្រួលរកហេ៎!
ងាយមែនទែន ក្នុងការរាវរក ដោយសារនៅជុំវិញពិភពលោកពួកវាមានពី ៨០ ០០០ រហូតទៅដល់ ១០០ ០០០ ប្រភេទឯណោះ ដែលមានទ្រង់ទ្រាយរាងកាយខុសប្លែកពីគ្នាខ្លះ និងស្រដៀងគ្នាខ្លះ។
ជាក់ស្ដែង នៅកម្ពុជាយើងក៏មិនចាញ់ស្រុកគេប៉ុន្មានដែរ ក្នុងការផ្ដល់ជម្រកដល់ប្រភេទសត្វនេះ ដោយសារកត្តាអាកាសធាតុដ៏អំណោយផលរបស់យើងតែម្ដង (តំបន់ត្រូពិច ក្ដៅហើយសើម និងទទួលឥទ្ធិពលពីរបបខ្យល់មូសុង)។ តាមរបាយការណ៍របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានបង្ហាញឲ្យដឹងថាមានសិប្បីសត្វទាំងអស់ ១៦០ ប្រភេទដែលភាគច្រើនវាតាំងខ្លួននៅតាមបណ្ដោយដងទន្លេមេគង្គ និងតំបន់បឹងទន្លេសាប។ ពួកគេតែងលាក់ពួននៅស្ទើរគ្រប់ផ្នែកនៃប្រភពទឹកសាបដែលមានដូចជាទន្លេ ដៃទន្លេ បឹងបួរ ស្ទឹង ស្រះ ឬវាលភក់ជាដើម។