អនាគតប្រូតេអ៊ីន

អត្ថបទ និងរូបភាពដោយ៖ រ៉េត ធូង 
កាលបរិច្ឆេទថត៖ ២០១៨
វគ្គបណ្ដុះបណ្ដាលថតដោយ៖ 
Suthep Kritsanavarin គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
បកប្រែ និងរក្សាសិទ្ធដោយ: គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអេកូយុវទូតកម្ពុជា

ទន្លេសាប​ និងជលផលទឹកសាបរបស់ប្រទេសកម្ពុជាមានចំនួនច្រើនជាង២ភាគ៣ នៃប្រូតេអ៊ីនដែលត្រូវការនៅប្រទេសកម្ពុជា និងមានតម្លៃប្រមាណ ២ពាន់លានដុល្លារៀងរាល់ឆ្នាំ។ ប្រជាជនកម្ពុជារាប់លាននាក់អាស្រ័យនឹងទន្លេសាបក្នុងការទទួលបានប្រូតេអ៊ីន ប៉ុន្តែបច្ចុប្បន្នធនធានទាំងនេះស្ទើរតែអស់ទៅហើយ ដូច្នេះហើយការខ្វះខាតនូវប្រូតេអ៊ីនគឺជារឿងអាក្រក់មួយ។ ដើម្បីធានាបានថាប្រជាជនរាប់លាននាក់មិនខ្វះអាហារ ប្រជាជនកំពុងនាំគ្នាចិញ្ចឹមត្រីជាច្រើនប្រភេទដូចជា ត្រីប្រា និងត្រីឆ្ដោ ជាធម្មតាប្រជាជនក្នុងស្រុកមិនចេះបង្កាត់ពូជត្រីទេ ទើបត្រូវទៅទិញកូនត្រីពីប្រទេសវៀតណាម ឧទាហរណ៍ នៅកំពង់ក្លៀង ប្រជាជនបានទិញកូនត្រីពីប្រទេសវៀតណាម ហើយលែងនៅកន្លែងដែលបានរៀបចំទុកដោយព័ទ្ធមងនៅជុំវិញ ចំពោះចំណីត្រីវិញ ប្រជាជនយកកន្ទក់លាយជាមួយទឹកនឹងកូនត្រី គេលាយកន្ទក់ជាមួយទឹកដែលដាំរួចហើយប្រើម៉ាស៊ីនដើម្បីច្របល់ចូលគ្នា បន្ទាប់មកទុកឱ្យត្រជាក់ទើបដាក់ឱ្យត្រីស៊ី ប៉ុន្តែមិនឱ្យស៊ីរាល់ថ្ងៃទេ គឺ ២ថ្ងៃម្ដង អាស្រ័យតាមប្រភេទត្រី ដោយសារត្រីខ្លះ៦ខែទើបប្រមូលផលបាន។ នៅរដូវវស្សា ប្រជាជនយកឬស្សីមកព័ទ្ធត្រីក្នុងបឹង ហើយរដូវប្រាំងវិញ ឬបន្ទាប់ពីចាប់ត្រីយកទៅលក់អស់ ពួកគាត់នឹងប្រមូល​ឬស្សីយកទៅទុកនៅផ្ទះសម្រាប់ប្រើឆ្នាំក្រោយ ការចិញ្ចឹមត្រីអាចជួយសម្រួលដល់ការនេសាទហួសកម្រិត ក៏ដូចជារក្សាតុល្យភាពប្រូតេអ៊ីនសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ដែរ។  

0 Shares
Share