ប្រជាជននៅ កំពង់ឃ្លាំង តែងតែរស់នៅក្នុងស្ថានភាពទឹកជំនន់រហូត។ ដូច្នេះហើយទើបពួកគាត់ស៊ាំនឹងការរស់នៅលើទឹកនៅតាមដងទន្លេ និងលើគោកធម្មតា។ រូបថតត្រូវបានថតនៅពេលដែលមានក្មេងៗបានចេញទៅរកបង្គា និង ពេលទៅកាប់អុស ហើយសំរាប់ក្មេងៗគឺពួកគាត់បានទៅសាលារៀននៅពេលព្រឹក និងពេលល្ងាច។ នៅពេលថ្ងៃរសៀលគឺពួកគាត់នៅផ្ទះជួសជុល មង សំណាញ់ និងឧបករណ៍នេសាទត្រីផ្សេងៗ។ អ្នកនៅទីនោះបានក្លាយជាទម្លាប់ និងធម្មតាទៅហើយជាមួយទឹកជំនន់នេះ ពួកគេតែងទៅសាលារៀនដោយជិះទូកជាមធ្យោបាយដំណើរ ទៅនេសាទត្រី និងតែងតែចំណាយពេលវេលាដែលទំនេរនៅលើទឹកបែបនេះ។