ឃុំអូរស្វាយមានភូមិចំនួន ៥ ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គក្នងតំបន់រ៉ាមសារ និងមានចម្ងាយប្រមាណ ៦០ គីឡូម៉ែតពីទីរួមខេត្តស្ទឹងត្រែង។ ប្រជាជនភាគច្រើន ពឹងផ្អែកលើការធ្វើកសិកម្ម នេសាទ និងការប្រមូលអនុផលព្រៃឈើ បើទោះបីជារស់នៅកន្លែង ដែលសម្បូរដោយធនធានចម្រុះក៏ដោយ។ ដោយមើលពីបញ្ហានេះ សមាគមន៍ថែរក្សាបរិស្ថាន និងវប្បធម៌ បានបង្កើតគម្រោងមួយគឺ គម្រោងអេកូទេសចរណ៍ ដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍លើការអភិរក្ស និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជន។
អានបន្ដ៖ សហគមន៍អូរស្វាយ
កោះសាមសិប គឺជាឈ្មោះរបស់សហគមន៍ទេសចរណ៍ធម្មជាតិឋិតក្នុងដែនជំរកសត្វព្រៃសំបូរ និងជាជំរកថ្មីរបស់បក្សីនៃសមាគមមគ្គុទេសបក្សីនៅកម្ពុជានាដងទន្លេមេគង្គនៅខេត្តក្រចេះ។ ទីនេះបានដាក់ជាដែនជំរកសត្វព្រៃនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០០៨ ដោយរដ្ឋាភិបាល និងគ្រប់គ្រងដោយក្រសួងបរិស្ថាន។ NTFP-EP ក៏បានជួយសម្របសម្រួលដល់សហគមន៍ក្នុងការការពារជីវចម្រុះអោយបានស្ថិតស្ថេរផងដែរ។ កោះសាមសិបក៏ជាទីតាំងដែលអំណោយផលចំពោះការបោះជំរំទៀតផង។
អានបន្ដ៖ កោះសាមសិបសហគមន៍ទេសចរណ៍ធម្មជាតិ
សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រុងបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី តាមរយៈអង្គការ អុកស្វាមអង់គ្លេស។ សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ លើសពីនេះទៅទៀត ទីនេះក៏ជាកន្លែងដែលសម្បូរទៅដោយក្រូចធម្មជាតិផ្អែមឆ្ងាញ់ផងដែរ។
អានបន្ដ៖ សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រុង
នៅក្នុងឆ្នាំ២០០៨ គឺជាពេលដែល សហគមន៍អេកូទេសចរណ៍កោះផ្ដៅ បានចាប់កំំណើត និងនៅក្រោមការផ្ដួចផ្ដើមរបស់ CRDT និង PDoTដោយសហការជាមួយសហគមន៍នៅកោះរ៉ុននៀវ ដែលជាកោះ១ក្នុងចំណោមកោះដែលវែងជាងគេនៅកម្ពុជា។ គោលបំណងនៃគម្រោងនេះគឺ ដើម្បីលើកកម្ពស់ជីវភាពក្នុងសហគមន៍ តាមរយៈការធ្វើគម្រោងអេកូទេសចរណ៍ និងក៏ជាចំណែកចូលរួមអភិរក្សទន្លេ ធនធានជលផល ជាពិសេសការពារសត្វផ្សោតដែលជាសត្វកំពុងជិតផុតពូជ។
អានបន្ដ៖ សហគមន៍អេកូទេសចរណ៍កោះផ្ដៅ
Partnership Program to Support Forestry and Fishery Communities (PaFF) គឺជាគម្រោងមួយផ្ដូចផ្ដើមដោយ សហគមន៍មួយស្ថិតក្នុងខេត្តស្ទឹងត្រែង ក្រោមការណែនាំរបស់អង្គការស៊ីប៉ា។ ចំពោះមូលហេតុនៃការកកើតគំរោង គឺដោយសារតែប្រជាជនក្នុងតំបន់បានបាត់បង់សិទ្ធិទទួលបានព្រៃធម្មជាតិដូចជា ការប្រមូលអនុផលព្រៃឈើសហគមន៍មូលដ្ឋានមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងព្រៃ និងដីសម្បទានសម្រាប់ការដាំដុះកសិកម្មនៅក្នុងវាលស្រែដែលមានស្រាប់នោះទេ ហើយជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ដីធ្លី ព្រៃឈើ និងប្រភពនៃការរស់នៅ។
អានបន្ដ៖ PAFF
នៅឆ្នាំ២០១៦ សហគមន៍កោះហាននៅក្បែរ កោះស្នែងក្នុងខេត្តស្ទឹងត្រែង ក្រោមការជ្រុំជ្រែងរបស់ NTFP-EPបានដឹកគម្រោងអេកូទេសចរណ៍ធម្មជាតិមួយក្នុងគោលបំណងទប់ស្កាត់ការកាប់ឈើនិងសកម្មភាពបំផ្លាញធនធានធម្មជាតិដ៏ទៃទៀតតាមរយៈ ការធ្វើទេសចរណ៍ធម្មជាតិ។មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានមើលឃើញថា ចំណូលនៃទេសចរណ៍ ក៏អាចធ្វើអោយការរស់នៅរបស់សហគមន៍មានភាពប្រសើរឡើងផងដែរ។
អានបន្ដ៖ សហគមន៍កោះហាន