ច្បាប់ និងបទបញ្ញត្ដិ

អនុក្រឹត​លេខ១០០៦ អនក្របក ស្តី​ពី​ការ​ផ្ទេរ​គណៈ​កម្មការ​អភិរក្ស និងអភិវឌ្ឍ​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ

អនុក្រឹត្យនេះត្រូវបានចេញដោយរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងការសំរេចចិត្តចាត់ចែងការទទួលខុសត្រូវ និងការពារទីជម្រករបស់ផ្សោតក្បាលត្រឡោក។

អនុក្រឹតលេខ១៥៥ អនក្របក ស្តីពីការបង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ

អនុក្រឹត្យនេះត្រូវបានចេញដោយរាជរដ្ឋាភិបាលកម្ពុជាដោយមានការសម្រេចបង្កើតតំបន់គ្រប់គ្រងនិងតំបន់ការពារសម្រាប់ផ្សោតក្បាលត្រឡោកដែលជាជីវចម្រុះធម្មជាតិសម្រាប់គោលបំណងអេកូទេសចរណ៍និងអភិរក្សប្រកបដោយនិរន្តរភាព។

អនុក្រឹត្យលេខ២៣៥ អនក្របក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

អនុក្រឹត្យនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសុវត្ថភាពសាធារណៈ និងការអភិរក្សជីវចម្រុះ។

អនុក្រឹត្យលេខ ១៧៤អនក្របក ​ស្តីពី​ ការបង្កើតតំបន់ការពារទេសភាព​ បឹងលំកុដ​

អនុក្រឹត្យនេះមានគោលបំណងការបង្កើតតំបន់ការពារទេសភាព​ បឹងលំកុដ​ ដែលមានទំហំផ្ទៃដី​ ១១០,៩១​ ហិកតា​ ដែលស្ថិតក្នុងភូមិសាស្រ្ត​ ឃុំសេដា​ ស្រុកលំផាត់​ ខេត្ត​រតនគិរី។ ការ​បង្កើត​តំបន់​នេះ​គឺ​ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

អនុក្រឹត្យលេខ១៦៨ អនក្របក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក

អនុក្រឹត្យនេះត្រូវបានចេញដោយរាជរដ្ឋាភិបាលកម្ពុជាដោយមានការសម្រេចបង្កើនប្រសិទ្ធិភាពនៃការកាត់បន្ថយប្លាស្ទិចលើការនាំចូលការផលិតការចែកចាយនិងការប្រើប្រាស់ថង់ផ្លាស្ទិចក្នុងគោលបំណងលើកកម្ពស់សុខភាពសាធារណៈបរិស្ថាននិងសោភ័ណភាព។