ជារៀងរាល់ថ្ងៃ កសិករប្រមូលកំប្លោកពីបឹងធម្មជាតិមួយនៅក្បែរទន្លេសាប កំប្លោកទាំងអស់ដែលប្រមូលបាន បានដឹកតាមទូកតូចៗយកមកដល់ច្រាំង។ ពេលខ្លះក្មេងៗនាំគ្នាជួយឳពុកម្ដាយរបស់ពួកគេហាលកំប្លោក ហើយកំប្លោកដែលហាលស្ងួត ត្រូវបានគេយកមកផលិតជាកាបូបដៃ កន្ទេល អង្រឹង និងកៅអីជាដើម។ សម្ភារទាំងអស់នេះត្រូវបានគេយកមកលក់នៅផ្សារក្នុងខេត្តសៀមរាប និងមួយចំនួនបាននាំចេញយកទៅលក់នៅប្រទេសជប៉ុន។