ស្ដ្រីម្នាក់ និងព្រៃលិចទឹកលើបឹងទន្លេសាប ខេត្តសៀមរាប

អត្ថបទ និងរូបភាពដោយ៖ សុខ សុភា
កាលបរិច្ឆេទថត៖ ២០១៨
វគ្គបណ្ដុះបណ្ដាលថតដោយ៖ 
Suthep Kritsanavarin គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
បកប្រែ និងរក្សាសិទ្ធដោយ: គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអេកូយុវទូតកម្ពុជា

នេះគឺជាសម្រស់ព្រៃលិចទឹកនៅឃុំកំពង់ភ្លុក ក្នុងទន្លេសាប ខេត្តសៀមរាប។ អ្នកស្រី នួន គន្ធា រស់នៅភូមិដីក្រហម ក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក អ្នកស្រីប្រកបរបរចែវទូកដឹកអ្នកទេសចរណ៍ទៅមើលព្រៃលិចទឹកនៅទីនោះ។ នៅពេលទំនេរពីជូនភ្ញៀវ គាត់នៅផ្ទះធ្វើម្ហូបអាហារ និងជួយបងប្អូនគាត់លក់នំនៅក្នុងសាលាបឋមសិក្សាមួយក្បែរផ្ទះ។ អ្នកស្រី នួន គន្ធាមានបងប្អូន ៧នាក់ ហើយគាត់ជាស្ត្រីមេម៉ាយ។ អ្នកស្រី នួន គន្ធា និងកូនស្រីគាត់រស់នៅជាមួយម្ដាយរបស់គាត់។

0 Shares
Share