ចេញផ្សាយ៖ ១៥ កុម្ភៈ ២០២២ រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា#មាតិកាប្រព័ន្ធបណ្ដាញសង្គម
ជំរាបសួរបងប្អូនទាំងអស់គ្នា!តើមានបងប្អូនណាខ្លះក្នុងជាតិនេះផ្សងចង់មើលផ្សោតក្បាលត្រឡោកដោយផ្ទាលភ្នែក?
តោះ! តោះ! អេតមីនសូមណែនាំបងប្អូនអំពី៖
#អច្ឆរិយភាពនៃតំបន់រ៉ាមសារស្ទឹងត្រែង
បងប្អូនដឹងទេ! តំបន់រ៉ាមសារស្ទឹងត្រែងនៃប្រទេសកម្ពុជាយើងជាតំបន់បៃតងដែលបានទៅដល់ហើយពិតជាត្រជាក់ភ្នែក ត្រជាក់ចិត្តព្រោះវាគ្របដណ្ដប់ដោយព្រៃលិចទឹក កោះខ្សាច់សក្បុស ទឹកថ្លាឈ្វង់ និងអន្លង់ជ្រៅៗដែលជាជង្រុកត្រីច្រើនប្រភេទ និងសត្វស្លាបចម្រុះផងដែរ។
ម្យ៉ាងតំបន់នេះមានសក្ដានុពលទេសចរណ៍ដែលគួរជាទីចាប់អារម្មណ៍ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន និងកោះទន្សាយ ព្រមទាំជាប្រភពអាហារ និងជាជម្រកដ៏សំខាន់សម្រាប់សត្វទឹកជិតផុតពូជរួមទាំងត្រីរាជ និងសត្វងាយរងគ្រោះផ្សោតក្បាលត្រឡោកជាដើម។
អេកូយុវទូតសង្ឃឹងយ៉ាងម៉ុតម៉ាំថាក្រោយពីបានដឹងពីសក្តានុពលភាពតំបន់នេះហើយ បងប្អូននឹងចូលរួមការពារតំបន់ដីសើមមួយនេះ និងបន្តការទៅទស្សនាតំបន់នេះកាន់តែកើនឡើងៗ។
បើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែម ឬដំណឹងពីដំណើរកម្សាន្តទៅតំបន់មួយនេះ បងប្អូនក៏អាចសាកសួរពួកយើងបានដែរណាតាមរយៈComment ឬChat!
ប្រភព៖ ក្រសួងបរិស្ថាន និងRamsar#WetlandAction4PeopleandNature #Act4Wetland #WWD22 #TogetherActions4WetlandProtection #EducationContent #WoM #YEA_Cambodia
Young Eco Ambassador Facebook Page
Young Eco Ambassador YouTube Channel