សៀវភៅផាត់ពណ៌សត្វស្លាបតំបន់ដីសើមនៃប្រទេសកម្ពុជានេះ ជាសមិទ្ធិផលថ្មីមួយនៃសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក ដែលជាកម្មវិធីយុវជនមួយក្រោមការផ្ដួចផ្ដើមឡើងដោយអេកូយុវទូតកម្ពុជា និងគាំទ្រដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីលើកកម្ពស់ការងារអប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់សាធារណជនអំពីប្រភេទសត្វស្លាបដ៏ច្រើនសម្បូរបែប និងអត្ថប្រយោជន៍នៃតំបន់ដីសើមក្នុងប្រទេសកម្ពុជា និងជំរុញឱ្យមានការចូលរួមការពារ និងអភិរក្សធនធានទាំងនេះឱ្យបានគង់វង្សយូរអង្វែង។
ចូលរួមជាមួយពួកយើង ដើម្បីអបអរសាទរស្នាដៃថ្មីរបស់សមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក និងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិជាមួយសកម្មភាពពិសេសៗជាច្រើន។
១) ជួបជាមួយសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹកអំពីការគូរគំនូរសត្វស្លាប
២) សៀវភៅផាត់ពណ៌ និងវីឌីអូគំនូរជីវចលអំពីសត្វស្លាប
៣) ជជែកពីការចូលរួម និងឱកាសរបស់យុវជនក្នុងគម្រោងបរិស្ថាន
![👉](https://static.xx.fbcdn.net/images/emoji.php/v9/t51/1/16/1f449.png)
ពិព័រណ៍គំនូរសត្វស្លាបតំបន់ដីសើម
កាលបរិច្ឆេទ៖ ២៦ & ២៧ ខែវិច្ឆិកា ឆ្នាំ២០២២
ចាប់ពីម៉ោង ១រសៀល ដល់ ៥ល្ងាច
ទីតាំង Inspiration Library, ហ្វេកធើរីភ្នំពេញ Factory Phnom Penh
![📌](https://static.xx.fbcdn.net/images/emoji.php/v9/tac/1/16/1f4cc.png)
ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច
(ពិព័រណ៍, អាន និងផាត់ពណ៌, លេងល្បែង, ការចែករំលែកក្រុមទេសចរណ៍មគ្គុទ្ទេសក៍ពី (SVC) និងសមាជិកអេកូយុវទូតជំនាន់សត្វស្លាបទឹក, ពិភាក្សា និងឱកាសដើម្បីចូលរួមដំណើរទស្សនកិច្ចសិក្សានាពេលខាងមុខ)
សកម្មភាពនេះរួមសហការរៀបចំ និងគាំទ្រដោយ៖ ក្រសួងបរិស្ថាន, គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) , ក្រុមហ៊ុនសំ វាសនា ខន់សឺវេសិន ធួរ (Sam Veasna Conservation Tour), ជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា (BirdLife in Cambodia), អេកូយុវទូត (Young Eco Ambassador).