ទិវាភពផែនដី ២០២២

ចេញផ្សាយផ្សាយ៖ ២២ មេសា ២០២២
រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា
#មាតិកាប្រព័ន្ធបណ្ដាញសង្គម 

តើអ្នកដឹងទេថ្ងៃនេះជា ទិវាភពផែនដី ឬ Earth Day?

អ្នកតែងតែឮគេនិយាយពីបញ្ហាបរិស្ថាន តែអ្នកអត់ដឹងច្បាស់ពីបញ្ហាទាំងអស់នោះ?​ ហើយអត់ដឹងថាគួរចាប់ផ្ដើមពីណាទៅមែនអត់?​ ប្រសិនបើអ្នកគិតបែបនេះ អេតមីន សូមមកណែនាំវិធីខ្លះដែលសង្ខេបចេញពី “វិធីទាំង៥២យ៉ាង ដើម្បីដាក់ទុនលើភពផែនដីរបស់យើង” នៃ Earth Day.org ដែលអ្នកអាចសាកល្បងអនុវត្តបាន ហើយចាត់ទុកថាវាជា challenge មួយ ដើម្បីខ្លួនឯង និងបរិស្ថានចុះណា៎ អ៊ីចឹងកុំរកលេសថា អត់ដឹងទៀតណា៎ xD

📌ស្វែងយល់ពីទិវាភពផែនដី៖ តាមដានការផ្សាយផ្ទាល់ ទិវាភពផែនដី ពី Earth Day.Org ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះហើយ សូមចុចតំណនេះសម្រាប់ព័ត៌មានបន្ថែម https://www.earthday.org/ ។

📌គិតគូរឡើងវិញពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន​​ឯង៖ ព្រោះសកម្មភាពទាំងអស់របស់មនុស្សយើងសុទ្ធតែចូលរួមចំណែកផ្ដល់នូវផលវិជ្ជមាន និងអវិជ្ជមានចំពោះភពផែនដីដែលជាផ្ទះតែមួយរបស់យើងនេះ។ អ៊ីចឹងអ្នកអាចគិតគូរ និងរកវិធីប៉ះប៉ូវឡើងវិញ តាមរយៈសកម្មភាពប្រចាំថ្ងៃមានដូចជា ការគណនាដានជើងកាបូនរបស់អ្នក, មិនគាំទ្រការកាប់បំផ្លាញព្រៃឈើ, ធ្វើជីកំប៉ុស្ដពីកាកសំណល់ផ្ទះបាយ, គាំទ្រថាមពលស្អាត, សន្សំសំចៃការប្រើប្រាស់ថាមពល, ដាំដុះដំណាំសេរីរាង្គ, ទិញសម្លៀកបំពាក់ប្រកបដោយនិរន្តរភាព,ប្រើប្រាស់ផលិតផលសម្អាតបែបមេត្រីបរិស្ថានជាដើម។

📌អនុវត្តសកម្មភាពបៃតងយ៉ាងហោចណាស់មួយក្នុងមួយថ្ងៃ៖ អ្នកអាចចាប់ផ្ដើមធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីបរិស្ថាន ឧទាហរណ៍ដូចជា រើសសំរាមតាមផ្លូវដែលអ្នកដើរកាត់ តែមិនមែនទៅកាយគំនរសំរាមទេ​ ហាហា។ អេតមីនសំដៅលើករណីដែលអ្នកចេញដើរលេងនៅសួនច្បារ ហើយឃើញសំរាមលើបង់អង្គុយលេង ឬតាមផ្លូវអី សូមជួយរើសដាក់ក្នុងធុងសំរាម​។

📌ផ្ដោតលើការចង់បាន និងការប្រើប្រាស់ប្រចាំថ្ងៃ៖ អ្នកអាចចូលរួមបញ្ឍប់ការបំពុលដោយប្លាស្ទិក​ដោយ ចាប់ផ្ដើមជំហានដំបូងនៃការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក (ឆ្នាំ២០២២ ហើយ នៅប្រើកែវ ប្រើថង់ប្លាស្ទិកទៀត), ផ្លាស់ប្ដូរមកប្រើដបទឹក ថង់ ដែលអាចប្រើឡើងវិញបានច្រើនដង, ផ្លាស់ប្ដូរមកទិញទំនិញដែលវេចខ្ចប់ដោយកែវ ឬក្រដាស, គាំទ្រការប្រើប្រាស់ភាជនៈ (ចាន សម ស្លាបព្រា) ដែលអាចប្រើឡើងវិញបានច្រើនដង, គាំទ្រអាជីវកម្ម ឬយុទ្ធនាការដែលកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក, និងស្វែងយល់បន្ថែមពីវិធីសាស្ត្រថ្មីៗដើម្បីបញ្ឈប់ការបំពុលដោយប្លាស្ទិក។ល។

📌ស្វែងយល់បន្ថែមពីបញ្ហាបរិស្ថានដទៃទៀត៖ តាមដានព័ត៌មាន និងមាតិកាបរិស្ថាននានា​។

📌 ចែករំលែកជាមួយមិត្តភក្ដិ៖ បន្ទាប់ពីអនុវត្តវិធីសាស្ត្រទាំងអស់នេះហើយ កុំភ្លេចចែករំលែកឱ្យអេតមីន និងមិត្តភក្ដិដទៃបានដឹងផងណា៎។

ប្រភព៖ earthday.org

#YEA_Cambodia #MekongWonders #EarthDay2022

0 Shares
Share