
តើបងប្អូនដឹងទេថាក្នុងប្រទេសយើងផ្ទៃដីប្រមាណជា៣០%ជាតំបន់ដីសើម? ហើយតើបងប្អូនដឹងទេ៤៦%នៃប្រជាជនកម្ពុជារស់នៅ និងធ្វើការក្នុងតំបន់នេះ និង៨០%នៃប្រជាជនពឹងផ្អែកលើតំបន់នេះសម្រាប់អាហារប្រចាំថ្ងៃ?
តំបន់រ៉ាមសារ ឬតំបន់ដីសើមជាតំបន់ដែលផ្តល់ប្រយោជន៍ច្រើនយ៉ាងណាស់ដល់មនុស្ស និងធម្មជាតិ រួមមានការផ្តល់អាហារ ការរក្សាទឹក ការបង្កើតអុកស៊ីសែន ការការពារសំណឹងដី រក្សាលំនឹងជីវៈចម្រុះ និងការបង្កើតថី្មជាដើម។
ឈប់សិន! ថាឲ្យឈប់សិន! យើងបាននិយាយពីតំបន់រ៉ាមសារ ឬតំបន់ដីសើមច្រើនហើយ តើបងប្អូនមានដឹងពីន័យរបស់វាទេ? ហើយថាតើក្នុងប្រទេសកម្ពុជាមានតំបន់ដីសើមប៉ុន្មានកន្លែងដែរ?
បើអត់ទាន់ដឹងទេ សូមអានព័ត៌មានខាងក្រោមទាំងអស់គ្នាណា!
គួរបញ្ជាក់ផងដែរថាឆ្នាំ២០២២នេះ ដើម្បីចូលរួមអបអរសាទរទិវាដីសើមពិភពលោកលើកទី៥១ ក្រោមប្រធាបទ “សកម្មភាពដីសើមដើម្បីមនុស្ស និងធម្មជាតិ” អេកូយុវទូតកម្ពុជា ព្រមទាំងគម្រោងអច្ឆរិយភាពទន្លេមេគង្គ នឹងធ្វើសកម្មភាពពីររួមមានការបង្កើតមាតិការចំណេះដឹងដីសើម និងការអប់រំផ្សព្វផ្សាយតាមសាលា និងសហគមន៍អមដោយប្រធានបទ “សកម្មភាពទាំងអស់គ្នាដើម្បីការការពារតំបន់ដីសើម”។ ដូច្នេះកុំភេ្លចតាមដានគេហទំព័រហ្វេសប៊ុកអេកូយុវទូតទាំងអស់គ្នាណា!
ប្រភពព័ត៌មានក្នុងផ្ទាំងរូបភាព៖ ក្រសួងបរិស្ថាន
#WetlandAction4PeopleandNature #WWD22
#TogetherActions4WetlandProtection
#EducationContent #WoM #YEA_Cambodia