ចេញផ្សាយ៖ ២០ កុម្ភៈ ២០២២រក្សាសិទ្ធដោយ៖ អេកូយុវទូតកម្ពុជា#មាតិកាប្រព័ន្ធបណ្ដាញសង្គម
#ស៊ូលិចទូកកណ្តាលទន្លេប្រសើរជាងភ្លើងឆេះផ្ទះ
ទុងប្រផេះជាប្រភេទសត្វដែលស្ថិតក្នុងបញ្ជីក្រហមរបស់IUCN ជាប្រភេទសត្វជិតទទួលរងការគំរាមកំហែង(NT) តែប្រទេសកម្ពុជាជាផ្ទះពងកូនរបស់ពួកគេចុងក្រោយបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅវិញ…ហេតុអ្វី?
តំបន់មួយដែលជាលំនៅរបស់បងទុងប្រផេះនោះគឺ #តំបន់រ៉ាមសារស្ទឹងសែនស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាប ។
តំបន់នេះក្រៅពីទុងប្រផេះមានព្រៃលិចទឹកដែលផ្តល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង៧៩ប្រភេទ ដូចជាស្មោញ ត្រដក់តូច ត្រដក់ធំ អង្កត់ខ្មៅ អកត្រីក្បាលប្រផេះ និងថនិកសត្វប្រមាណ៩ប្រភេទ រួមមានស្វាព្រាម ភេខ្លួនរលោង និងត្រីប្រមាណជា៩៤ប្រភេទ។ ម្យ៉ាងតំបន់នេះត្រូវបានលំអរដោយព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្តែតទឹកដែលអំណោយផលយ៉ាងមនោរម្យដល់អេកូទេសចរណ៍ធម្មជាតិ និងជីវៈចម្រុះផងដែរ។
មិត្តៗដឹងទេ! ពេលដែលអែតមីនបានឃើញកម្ពុជាជាផ្ទះដ៏កក់ក្តៅសម្រាប់សត្វកម្រ និងជិតផុតពូជបែបនេះ ធ្វើឲ្យអែតមីននឹកដល់ពាក្យខ្មែរយើងដែលចាស់ៗតែងនិយាយថា “កម្ពុជាដែនដីសុវណ្ណភូមិ” ជាដែនដីសម្បូរដោយធនធានទាំងលើដី ក្រោមដី ក្នុងទឹក និងលើអាកាស។ តែធនធានទាំងអស់នេះនឹងពុំនៅយូរអង្វែងទេ បើគ្មានការការពារពីទាំងអស់គ្នា។
ដូច្នេះបើចង់ឲ្យសត្វកម្រទាំងអស់នោះរស់នៅដោយភាតរភាព មានតែបងប្អូនចូលរួមក្នុងការការពារតំបន់ដីសើមដែលជាទីជម្រកពួកគេទាំងអស់គ្នា។ យល់ព្រមអត់? បើយល់ព្រមសូមcomment OK ម្នាក់មួយណា!!!
ប្រភព៖ Ramsar និងក្រសួងបរិស្ថាន
#WetlandAction4PeopleandNature #Act4Wetland #WWD22 #TogetherActions4WetlandProtection #EducationContent #WoM #YEA_Cambodia
Young Eco Ambassador Facebook Page
Young Eco Ambassador YouTube Channel