ចាប់តាំងពីឆ្នាំ២០១២ ក្រោយពីការប្រកាស
មហាសន្និបាតអង្គការសហប្រជាជាតិ យកថ្ងៃទី២១មីនាជាថ្ងៃទិវាព្រៃឈើអន្តរជាតិ ថ្ងៃនេះជាខួបទី១១ដែលគ្រប់គ្នាធ្វើការអបអរសាទរ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើគ្រប់ប្រភេទ។ ក្នុងឆ្នាំនេះយើងអបអរសាទរក្រោមប្រធានបទ “ព្រៃឈើ ជាមួយការផលិត និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព”
ពួកគេគឺជាវីរបុរសរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ពួកគេធ្វើឱ្យទីក្រុងរបស់យើងកាន់តែមាននិរន្តរភាពតាមរយៈការធ្វើឱ្យខ្យល់ត្រជាក់តាមធម្មជាតិ និងកម្ចាត់ជាតិពុល។ ពួកគេការពារសុខភាពរបស់យើងដោយផ្តល់ឱ្យយើងនូវកន្លែងសម្រាប់ដកដង្ហើម និងសម្រាកលំហែកាយ។ ពួកគេទប់ស្កាត់ និងដោះស្រាយបញ្ហាការរិចរិលដី និងប្រឆាំងនឹងការបាត់បង់ជីវចម្រុះដោយផ្តល់ជម្រកដល់រុក្ខជាតិ និងសត្វ។