អ្នកធ្លាប់ឆ្ងល់អត់ថា ជីវិតអ្នកនៅតំបន់ទន្លេគេរស់នៅបែបម៉េចទៅ? ក្រៅពីការងារនេសាទ តើពួកគាត់អាចធ្វើអ្វីបានទៀត? ដឹងអត់ថា ពួកគាត់អាចក្លាយជាវីរបុរសផងដែរណា៎!
វីរបុរសនោះ ជានរណាគេទៅហ្ន៎!
ភាគច្រើនយើងឃើញនៅក្នុងរឿង មានអ្នកស្រាវជ្រាវផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រដែលយើងមើលទៅឃើញថាឡូយមែនទែន។ តែមិនមែនតែនៅស្រុកគេទេ ស្រុកខ្មែរយើងក៏មិនណយដែរ គឺមានអ្នកសិក្សាស្រាវជ្រាវជាច្រើន ជាពិសេសគឺទាក់ទងនឹងសត្វ មិនថាសត្វក្នុងទឹក លើគោក និងសត្វស្លាបនោះទេ! ការសិក្សាទៅលើសត្វនេះមិនមែនស្រួលទេណា ពួកវាផ្លាស់ទីចុះឡើងរហូត ហើយមានបម្រែបម្រួលផ្សេងៗដែលតម្រូវឲ្យយើងតាមដានវាឲ្យជាប់ស្អិតមែនទែន!
ដឹងម៉េចបានហៅពួកគាត់ថាជាវីរបុរសអត់? ដោយសារតែពួកគាត់បានចំណាយពេលវេលាទាំងនៅក្នុងបន្ទប់ធ្វើការ និងនៅដែនជម្រករបស់សត្វទាំងនោះ ដើម្បីសិក្សាពីស្ថានភាពពួកវាច្បាស់ ប្រៀបដូចជាយើងលួចស្រលាញ់គេ (having a crush on someone) ហើយយើងតាមដានគេគ្រប់ជំហានអ៊ីចឹងណា៎។ បើកុំតែបានពួកគាត់ ក៏យើងនឹងពិបាកនឹងយល់ពីការរស់នៅរបស់សត្វជាច្រើននៅក្នុងដែនដីខ្មែរ ក៏រឹតតែពិបាកថែរក្សាការពារពួកគេដែរ ដោយសារតែមិនដឹងពីតម្រូវការជាក់លាក់របស់ពួកគេនោះអី!