ជីវិតអ្នករស់នៅភូមិទឹកអណ្ដែតទឹក

អត្ថបទ និងរូបភាពដោយ៖ ហេង ហ្គិចលី
កាលបរិច្ឆេទថត៖ ២០១៨
វគ្គបណ្ដុះបណ្ដាលថតដោយ៖ 
Suthep Kritsanavarin / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
បកប្រែ និងរក្សាសិទ្ធដោយ: គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអេកូយុវទូតកម្ពុជា

ប្រជាជននៅ កំពង់ឃ្លាំង តែងតែរស់នៅក្នុងស្ថានភាពទឹកជំនន់រហូត។  ដូច្នេះហើយទើបពួកគាត់ស៊ាំនឹងការរស់នៅលើទឹកនៅតាមដងទន្លេ និងលើគោកធម្មតា។ រូបថតត្រូវបានថតនៅពេលដែលមានក្មេងៗបានចេញទៅរកបង្គា និង ពេលទៅកាប់អុស ហើយសំរាប់ក្មេងៗគឺពួកគាត់បានទៅសាលារៀននៅពេលព្រឹក និងពេលល្ងាច។ នៅពេលថ្ងៃរសៀលគឺពួកគាត់នៅផ្ទះជួសជុល មង សំណាញ់ និងឧបករណ៍នេសាទត្រីផ្សេងៗ។ អ្នកនៅទីនោះបានក្លាយជាទម្លាប់ និងធម្មតាទៅហើយជាមួយទឹកជំនន់នេះ ពួកគេតែងទៅសាលារៀនដោយជិះទូកជាមធ្យោបាយដំណើរ ទៅនេសាទត្រី និងតែងតែចំណាយពេលវេលាដែលទំនេរនៅលើទឹកបែបនេះ។

១.កំពង់ឃ្លាំងគឺជាតំបន់មួយដែលនៅតាមបណ្តោយ ទន្លេមេគង្គ ហើយទឹកជន់តែងតែមាននៅក្នុងរដូវទឹកឡើង ហើយនៅក្នុងរដូវប្រាំង គឺនៅលើដី។ អ្នកនៅទីនេះទម្លាប់ទៅហើយនឹងការរស់នៅបែបនេះ និងការផ្លាស់ប្តូររបៀបរស់នៅពេលទឹកជន់ និងទឹកស្រក។

២.ពេលដែលទឹកជន់ក៏មានប្រយោជន៍ជាច្រើនដែរសំរាប់ប្រជាជននៅទីនេះ ដោយពួកគាត់អាចរកប្រាក់ចំនូលបន្ថែមបានផងដែរ។ ពួកគាត់អាចធ្វើការច្នៃប្រឌិតជាមួយឧបករណ៍ផ្សេងៗ និងយកពេលនោះជួសជុលសំណាញ់ផងដែរ។

៣.អ្នកនៅភូមិនៅទីនោះគឺចេញទៅក្រៅដើម្បីរកត្រី ហើយពួកគាត់រកត្រីបានច្រើនជាងនៅរដូវវស្សា។

៤.ថ្មីៗនេះ មិនសូវជាមានត្រីប៉ុន្មានទេនៅក្នុងទន្លេ ក៏ប៉ុន្តែពួកគាត់បានប្តូរទៅរកមុខរបរថ្មីមួយទៀត គឺការចិញ្ចឹមត្រី ដូចជាកសិដ្ឋានចិញ្ចឹមត្រី។ ពួកគេទិញត្រីតូចៗយកមកធ្វើជាចំនី ហើយគាត់ធ្វើរបរនេះដើម្បីបានចំណេញច្រើនជាងការទៅរកត្រីនៅទន្លេដែរ។

៥.ពេលដែលទឹកចាប់ផ្តើមស្រកចុះមកវិញ សំរាប់បងប្អូនដែលមានចំការពោតគឺ ពួកគាត់នឹងប្រមូលកំប្លោកដែលមកតាមទឹកឡើង រួចដាក់ទៅលើទឹកដែលនៅលើចំការរបស់ពួកគាត់ ឪ្យក្លាយជាជីកំប៉ុសនៅពេលទឹកស្រក់ចុះមកលើដីចំការនៅពេលក្រោយ។

៦.ដូចដែលយើងបានឃើញហើយថានៅតំបន់នេះតែងតែមានទឹកជន់នៅខែវស្សា អ៊ីចឹងក្មេងៗនៅទីនោះម្នាក់ណាក៏ចេះហែលទឹកដែរ ហើយពួកគេចេះបរទូកផងដែរ ហើយពួកគេក៏ចេះរស់នៅបានយ៉ាងស្រួលជាមួយជីវិតលើទឹកបែបនេះ។

៧.អ្នកនៅទីនោះត្រូវប្រើប្រាស់ទូករហូត ពេលណាដែលេពួកគេត្រូវទៅពីមួយកន្លែងទៅមួយកន្លែង។ ដូចជាពេលពួកគេត្រូវទៅសាលារៀន ទៅផ្សារ ទៅកន្លែងធ្វើការ ទៅលក់ដូរ រឺ ប្រកបរបរផ្សេងៗ ទៅជួបមិត្តភក្តិ និងភារកិច្ចផ្សេងៗផងដែរ។

៨.យើងអាចមើលឃើញថាសាលារៀនត្រូវបានសាងសង់យ៉ាងខ្ពស់ពីដី ដើម្បីអោយសិស្សានុសិស្សទាំងនោះអាចទៅរៀននៅពេលដែលមានទឹកឡើង ពួកគេរស់នៅធម្មតាទៅហើយជាមួយទឹកឡើងនេះ អ៊ីចឹងពួកគេក៏មានការលេងកម្សាន្តធម្មតានៅពេលសាលាចេញលេង។ ពួកគេអាចលេងនៅក្រោមសាលារៀន និង លេងលើទូកផងដែរ។

៩.នៅពេលចេញពីសាលារៀន ពួកគេនៅតែអាចរីករាយបាន ព្រោះពួកគេចូលចិត្តលេងទឹកណាស់ហើយក៏ធ្លាប់ជាមួយទៅហើយ ពួកគេក៏ចូលចិត្តលេងជាមួយដីដែរ។ ហើយពួកគេនៅមានអ្វីផ្សេងលេងជាច្រើន ហើយរីករាយជាមួយវាមិនថាមានទឹកនោះទេ។

១០.នៅភូមិនេះគឺមានចំណុចពិសេសមួយ គឹអ្នកនៅទីនេះគេធ្វើផ្ទះខ្ពស់ពីទឹកពីដី ហើយវាធ្វើអោយផ្ទះគាត់មានសុវត្ថិភាពនៅពេលមានទឹកឡើង ហើយវាមានប្រយោជន៍នៅពេលទឹកឡើងមក។ ពួកគេបានទុកកន្លែងសំរាប់ប្រកបមុខរបរ និង សំរាប់ចតទូកផងដែរ។

១១.ការងារអ្វីក៏ដោយអាចធ្វើបានទាំងអស់ទាំងដែលនៅលើទឹក សូម្បីតែលាបពណ៌ទូក។ ពួកគាត់ទុកទូក និង របស់ប្រើប្រាស់ផ្សេងៗនៅលើទឹក នៅរដូវទឹកឡើងនេះ។ ពួកគាត់នៅតែអាចរស់នៅបែបនេះ ទាំងដូចគ្មានអ្វីជាឧបសគ្គទាល់តែសោះ។

១២.ទោះជាមានទឹកឡើង ឬទឹកជន់ សំរាប់អ្នកភូមិគឺពួកគាត់មានភាពងាយស្រួលណាស់នៅក្នុងការធ្វើបង្គាក្រៀមរបស់គាត់។ ពួកគាត់បានធ្វើ បង្គាក្រៀមរបស់គាត់មិនថាទោះជានៅរដូវនេះ គាត់អាចហាលនៅទីខ្ពស់ ដូចដែលគាត់ធ្វើផ្ទះខ្ពស់ គាត់នៅតែអាចហាលនៅក្រោមពន្លឺព្រះអាទិត្យយ៉ាងល្អ។

0 Shares
Share