អនុក្រឹត្យនេះមានគោលបំណងការបង្កើតតំបន់ការពារទេសភាព បឹងលំកុដ ដែលមានទំហំផ្ទៃដី ១១០,៩១ ហិកតា ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ការបង្កើតតំបន់នេះគឺ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។