អន្លង់ទឹកជ្រៅ ត្រីធ្វើចរាចរផ្ល
អន្លង់ទឹកជ្រៅ ត្រីធ្វើចរាចរផ្ល
រាល់ពេលជិះតាមផ្លូវកាត់មេឃក្ដៅហួងហែង ពេលថ្ងៃត្រង់ យើងតែងតែប្រទះឃើញសិប្បីសត្វជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំហ៊ានភ្នាល់ទៀតថាយើងម្នាក់ៗមានពេលខ្លះថែមទាំងបញ្ឈប់យានជំនិះទៅជាវវាមកបរិភោគជាអាហារសម្រន់ទៀតផង។ ពេលដែលអានឈ្មោះសត្វនេះរួច អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាប្លែក ហើយថ្មីមែនទែន ប៉ុន្តែតាមពិតទៅយើងទាំងអស់គ្នាសុទ្ធតែស្គាល់វាទេ។ សិប្បីសត្វ គឺជាប្រភេទសត្វដែលគ្មានឆ្អឹងកងខ្នង តួយ៉ាង ខ្យង ខ្ចៅ ងាវ លាស និងគ្រំជាដើម។ ដូច្នេះហើយ ចំពោះអ្នកដែលចូលចិត្តញុាំលាសហាល បុកងាវ ចាក់ខ្ចៅកន្លងមក គួរតែចំណាយពេលខ្លះមកលើអត្ថបទនេះ ដើម្បីស្វែងយល់បន្ថែមពីពួកវា ខិខិ…
* ឌុកឌាក់ៗ * សម្លេងបេះដូងរបស់យើងតើ!
បេះដូងគឺជាសរីរាង្គមួយដ៏សំខាន់ក្នុងខ្លួនយើង ដែលមាននាទីច្របាច់ឈាម រួចចម្រាញ់ចេញជាអុកសុីសែន និងសារធាតុចិញ្ចឹមផ្សេងៗ។ វាត្រូវការសរសៃរឈាមដែលជាបំពង់នាំឈាមចេញ និងចូលដើម្បីធ្វើការរួមគ្នាទៅទ្រទ្រង់រាងកាយមនុស្សទាំងមូលឲ្យដំណើរការបានរលូន។
ឃើញអណ្តែតពេញតែទឹក តិចថាអត់ប្រយោជន៍ទៅ
រុក្ខជាតិបៃតងដែលតែងអណ្តែតហូរតាមប្រព័ន្ធទឹកផ្សេងៗ មិនដែលបាត់មុខ
ពេលខ្លះមិនចាំបាច់ទៅណាឆ្ងាយទេ ទៅតែមាត់ទន្លេមុខវាំងយើងហ្នឹងក៏ឃើញវានៅតាមច្រាំងដែរ។ អ្នកទាំងអស់គ្នាដឹងអត់ថា រុក្ខជាតិហ្នឹងគេហៅអ្វី? ភាគច្រើននៅកម្ពុជាយើងមានតែកំប្លោកនេះទេ ដែលតែងអណ្តែត ហូរតាមទឹកទន្លេ ស្ទឹង បឹង អូរ ផ្សេងៗ។