គិរី៖ គម្រោងសៀវភៅរឿងនិទានបរិស្ថាន

កាលបរិច្ឆេទចេញផ្សាយ៖ ១២ កក្កដា ២០២១
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

រូបភាពទី ១ សមាជិកអេកូយុវទូត​ ជំនាន់មេគង្គទី១

ស្រីពៅ ជាយុវតីមានអាយុ ១៨ឆ្នាំ និងកំពុងរៀនជំនាញភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស និងលីនដាមានអាយុ ២២ ឆ្នាំកំពុងធ្វើការនៅក្នុងផ្នែកទីផ្សារជាមួយនឹងសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច ប៉ុន្តែពួកគេមានរឿងមួយចំនួនដូចគ្នានៅពេលពួកគេសំរេចចិត្តចូលជាសមាជិកនៃអេកូយុវទូត ជំនាន់មេគង្គទី១។

ពួកគេមានការពុះពារក្នុងការការពារបរិស្ថាន -ស្រីពៅធ្លាប់ជាអ្នកស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បៃតង Eco Life (រៀបចំដោយអេកូយុវទូត) ហើយលីនដាគឺជា សេដ្ឋវិទូដែលមានចំណាប់អារម្មណ៍ចំពោះផលប៉ះពាល់ទៅលើបរិស្ថាន។

ពួកគេទាំងពីរនាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់អេកូយុវទូតហើយត្រូវបានបំផុសគំនិតដោយរឿងរ៉ាវនានានៃទន្លេមេគង្គ ក៏ដូចជាការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្តយ៉ាងមុតមាំរបស់យុវជនដែលមានការយល់ដឹងពីបរិស្ថាន។

វាជាសេចក្តីស្រឡាញ់របស់ពួកគេចំពោះបរិស្ថាន និងជាពិសេសការជួបនឹង ”រឿងរ៉ាវដែលបំផុសគំនិត” ដែលភ្ជាប់ទំនាក់ទំនងរវាងអ្នកទាំងពីរ។

សព្វថ្ងៃនេះ ពួកគេគឺជាសមាជិកនៃគម្រោង “សៀវភៅរឿងនិទានខ្លី” ដែលជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗដើម្បីផ្សព្វផ្សាយអំពីទន្លេមេគង្គដែលបានបង្កើតឡើងជាពិសេសសម្រាប់អ្នកអានវ័យក្មេងតាមរយៈការនិទានរឿង។

រូបភាពទី ២៖ ការតាំងពិព័រណ៌ស្នាដៃដំបូង

សៀវភៅរឿងផ្លាស់ប្តូររបៀបដែលយើងគិត

ប្រធានបទបរិស្ថានជាច្រើនដែលបង្ហាញពីបញ្ហាធ្ងន់ធ្ងរពេកដែលនាំឱ្យពេលខ្លះមនុស្សមានអារម្មណ៍អវិជ្ជមាន។ ពួកគេមិនចង់ស្វែងយល់អំពីបញ្ហាបរិស្ថាននោះទេ” ។

ដោយផ្អែកលើគំនិតថាបញ្ហាបរិស្ថានពិតជាមានលក្ខណៈរសើបក្នុងការពិភាក្សានៅក្នុងប្រទេសមួយនេះ អ្នកដឹកនាំគម្រោងទាំង២សង្ឃឹមថាគម្រោង “សៀវភៅរឿងនិទានខ្លី” នឹងផ្តល់មតិយោបល់ដល់សាធារណជនជាមួយនឹងគំនិតស្រស់ថ្លាដែលមនុស្សអាចស្វែងយល់បន្ថែមអំពីបរិស្ថានតាមរយៈការអាន។

គម្រោងរបស់យើងកំពុងសរសេរ និងបោះពុម្ភសៀវភៅរឿងនិទានខ្លីមួយ។ យើងចង់ផ្តល់ និងលើកកម្ពស់ការយល់ដឹងអំពីធម្មជាតិដូចជាព្រៃឈើ ទន្លេមេគង្គ និងសត្វព្រៃតាមរយៈការសរសេរព្រោះយើងចូលចិត្តសរសេរ និងអាន»។

លីនដាក៏បានបន្ថែមទៀតថា វាមានប្រសិទ្ធិភាពក្នុងការផ្តល់សារតូចតែមានឥទ្ធិពលអំពីបរិស្ថាននៅលើសៀវភៅរឿងនិទានខ្លីរបស់កុមារដើម្បីអភិវឌ្ឍដំណាក់កាលដំបូងនៃការគិតរបស់ពួកគេ។

និយាយអំពីការបោះពុម្ភសៀវភៅរឿងនេះ លីនដាបានពន្យល់ថាទោះបីជាកាលបរិច្ឆេទនៃការបោះពុម្ពផ្សាយដំបូងត្រូវបានពន្យារពេល ដោយសារកង្វះកិច្ចសហការ និងភាពក្លាហានក៏ដោយក្រុមការងារបានរៀបចំជាពង្រាងសាច់រឿងដំបូង និងដាក់បង្ហាញសម្រាប់អ្នកអានកាលពីកម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត ឆ្នាំ២០១៩។

រហូតមកដល់ពេលនេះក្រុមការងារបានរៀបចំសៀវភៅរឿងចំនួន ៥០ ទំព័រដែលបានបោះពុម្ពផ្សាយរួចរាល់នៅក្នុងឆ្នាំ ២០២០។ សៀវភៅរឿងនេះពោរពេញទៅដោយគំនូរចម្រុះពណ៌ និងច្នៃប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានវ័យក្មេង។

រូបភាពទី ៣៖ ពង្រាងសៀវភៅរឿង

បើនិយាយពីខ្លឹមសារនៃសៀវភៅរឿងនេះស្រីពៅបានប្រាប់ថាលក្ខណៈពិសេសនៃប្រភេទសត្វដែលជិតផុតពូជនៅក្នុងរឿងនឹងនាំមកនូវអារម្មណ៍ផ្សេងៗដល់អ្នកអាន។

ស្រីពៅបានបន្ថែមថា “ខ្ញុំសង្ឃឹមថាសាធារណជននឹងចូលចិត្តអានសៀវភៅរឿងរបស់យើងហើយរីករាយដែលបានរៀនអំពីសម្រស់ធម្មជាតិ និងបញ្ហាបរិស្ថានជាពិសេសតាមរយៈតួអង្គរបស់យើង”។

នៅពេលត្រូវបានស្នើសុំឱ្យចែករំលែកនូវចំណែកមួយសម្រាប់ឱ្យមនុស្សស្រឡាញ់និងការពារបរិស្ថានស្រីពៅ និងលីនដាបានអះអាងថា ការចូលរួមចំណែកគ្រប់រូបភាពគឺ ត្រូវបានលើកទឹកចិត្ត។

“អ្នករាល់គ្នាគួរតែចាប់ផ្តើមធ្វើអ្វីមួយដើម្បីបរិស្ថានចាប់ពីពេលនេះ ឬផ្ទះតែមួយរបស់យើងនឹងមិននៅ យូរទៀតទេ។ ទោះបីជាការចូលរួមចំណែករបស់អ្នកតូចក្ដី ប៉ុន្តែប្រសិនបើអ្នកមានឆន្ទៈជួយ និងអភិរក្សខ្ញុំប្រាកដថាការប្រឹងប្រែងរបស់អ្នកនឹងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។” បច្ចុប្បន្នសៀវភៅរឿងគិរី ត្រូវបានចែកជូនគ្រឹះស្ថានសិក្សា អ្នកអភិរក្ស សាធារណជន និងសិស្សានុសិស្សក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញផងដែរ។ 

បំពេញពាក្យ ដើម្បីទាញយកសៀវភៅរឿង គិរីនៅទីនេះ

សូមទស្សនាវីដេអូជជែកលេងជាមួយប្អូនៗដែលបានអានសៀវភៅរឿង គិរី នៅទីនេះ

អត្ថបទ “គិរី៖ គម្រោងសៀវភៅរឿងនិទានបរិស្ថាន” 
កាលបរិច្ឆេទសរសេរ៖ ២០១៩
បកប្រែ និងរក្សាសិទ្ធដោយ អេកូយុវទូតកម្ពុជា

អានបន្ដ

0 Shares
Share