សៀវភៅរឿងផ្លាស់ប្តូររបៀបដែលយើងគិត
ប្រធានបទបរិស្ថានជាច្រើនដែលបង្ហាញពីបញ្ហាធ្ងន់ធ្ងរពេកដែលនាំឱ្យពេលខ្លះមនុស្សមានអារម្មណ៍អវិជ្ជមាន។ ពួកគេមិនចង់ស្វែងយល់អំពីបញ្ហាបរិស្ថាននោះទេ” ។
ដោយផ្អែកលើគំនិតថាបញ្ហាបរិស្ថានពិតជាមានលក្ខណៈរសើបក្នុងការពិភាក្សានៅក្នុងប្រទេសមួយនេះ អ្នកដឹកនាំគម្រោងទាំង២សង្ឃឹមថាគម្រោង “សៀវភៅរឿងនិទានខ្លី” នឹងផ្តល់មតិយោបល់ដល់សាធារណជនជាមួយនឹងគំនិតស្រស់ថ្លាដែលមនុស្សអាចស្វែងយល់បន្ថែមអំពីបរិស្ថានតាមរយៈការអាន។
គម្រោងរបស់យើងកំពុងសរសេរ និងបោះពុម្ភសៀវភៅរឿងនិទានខ្លីមួយ។ យើងចង់ផ្តល់ និងលើកកម្ពស់ការយល់ដឹងអំពីធម្មជាតិដូចជាព្រៃឈើ ទន្លេមេគង្គ និងសត្វព្រៃតាមរយៈការសរសេរព្រោះយើងចូលចិត្តសរសេរ និងអាន»។
លីនដាក៏បានបន្ថែមទៀតថា វាមានប្រសិទ្ធិភាពក្នុងការផ្តល់សារតូចតែមានឥទ្ធិពលអំពីបរិស្ថាននៅលើសៀវភៅរឿងនិទានខ្លីរបស់កុមារដើម្បីអភិវឌ្ឍដំណាក់កាលដំបូងនៃការគិតរបស់ពួកគេ។
និយាយអំពីការបោះពុម្ភសៀវភៅរឿងនេះ លីនដាបានពន្យល់ថាទោះបីជាកាលបរិច្ឆេទនៃការបោះពុម្ពផ្សាយដំបូងត្រូវបានពន្យារពេល ដោយសារកង្វះកិច្ចសហការ និងភាពក្លាហានក៏ដោយក្រុមការងារបានរៀបចំជាពង្រាងសាច់រឿងដំបូង និងដាក់បង្ហាញសម្រាប់អ្នកអានកាលពីកម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត ឆ្នាំ២០១៩។
រហូតមកដល់ពេលនេះក្រុមការងារបានរៀបចំសៀវភៅរឿងចំនួន ៥០ ទំព័រដែលបានបោះពុម្ពផ្សាយរួចរាល់នៅក្នុងឆ្នាំ ២០២០។ សៀវភៅរឿងនេះពោរពេញទៅដោយគំនូរចម្រុះពណ៌ និងច្នៃប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានវ័យក្មេង។