ភាពអស្ចារ្យនៃប្រភពធនធាននៅក្នុងទឹក

អត្ថបទ និងរូបភាពដោយ៖ ជា សិលា
កាលបរិច្ឆេទថត៖ ២០១៨
វគ្គបណ្ដុះបណ្ដាលថតដោយ៖ 
Suthep Kritsanavarin គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
បកប្រែ និងរក្សាសិទ្ធដោយ: គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអេកូយុវទូតកម្ពុជា

ជីវិតពិតជាមានទំនាក់ទំនងខ្លាំងណាស់ជាមួយនឹងទឹក។ បើយើងមានទឹក យើងក៏មានជីវិត បើយើងមានទឹក យើងក៏មានត្រី។ អ្នកនេសាទមួយចំនួនតូចប៉ុណ្ណោះដែលនៅតែបន្តនេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទតាមបែបប្រពៃណីដូចជា ដាក់មង ការដាក់ទ្រូឬស្សី និងខ្សែសន្ទូច។ លោក ពៅ​ នរាហ៍ អាយុ២៨ឆ្នាំ ប្រើប្រាស់​ការដាក់មង ចំណែកឯគ្រួសារ ទី២ លោក​ ខាំ រ៉ាប អាយុ ៦១ឆ្នាំ បានប្រើឈ្នាង សំរាប់ចាប់ត្រី ពីអូរក្រឡាញ់ និងបឹងដែលនៅជាប់វាលស្រែសម្រាប់ការផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ចាប់បានត្រីតូចៗមួយចំនួន ទន្ទឹមនឹងគ្នាដែលពួកគាត់កំពុងចាប់ត្រី ជាទូទៅ គឺប្រពន្ធរបស់ពួកគាត់តែងតែកាត់ក្បាលត្រីចោល ហើយចម្អិនម្ហូបអាហារ។ សព្វថ្ងៃនេះ អ្នកស្រាវជ្រាវខាងអាហារូបត្ថម្ភ បានណែនាំអោយពួកយើងបរិភោគត្រីទាំងមូល ជាពិសេស ក្បាលត្រី ដែលមានវីតាមីន និងប្រូតេអីុនជាច្រើន។ ត្រីដែលរកបានមិនមែនសំរាប់តែចម្អិនភ្លាមៗនោះទេ​ តែត្រីដែលគេរកបានជាច្រើនត្រូវបានគេយកមក​កែច្នៃ ធ្វើជាអាហារផ្អាប់(ប្រហុក ផ្អក ឬត្រីឆ្អើរ…) សំរាប់ទុកត្រៀមនៅពេលដល់រដូវកាលខ្សត់ត្រី។

១.ភៅ នរាហ៍ អាយុ ២៨ឆ្នាំ ជាស្វាមី របស់ បងស្រី ពួយ អ៊ី ដែលបានប្រើប្រាស់មង នៅបឹងធំ (បឹងធម្មជាតិធំមួយ) ដែលនៅជិត វាលស្រែ ភុមិអូរក្រឡាញ់ ស្រុក អូរក្រឡាញ់ ខេត្តសៀមរាប។

២.លោក ខាំ រ៉ាប់ អាយុ ៦១ឆ្នាំ ដែលប្រើប្រាស់ឈ្នាងត្រាំ ដែលធ្វើពីឬស្សីសំរាប់ចាប់ត្រីពី អូរក្រឡាញ់អស់មួយជីវិតហើយនោះ។ គាត់បានរៀនពីរបៀបធ្វើឈ្នាងត្រាំនេះពីមុនដូនតាមក។ គាត់ចាំបានថា ឧបករណ៍ទាំងនេះត្រូវបានគេប្រើប្រាស់តាំងពីយូរយារណាស់មកហើយ ដោយសារតែគាត់បានឃើញ……របស់គាត់ប្រើវា។

៣.ប្រមាណ៥០% នៃអ្នកនេសាទ បានប្រើប្រាស់ឈ្នាង តាំងពីយូរលង់ណាស់មកហើយ នៅពេលបច្ចុប្បន្ននេះ ៥គ្រួសារដែលធ្លាប់បានប្រើប្រាស់វា តែមាន២គ្រួសារ គេបានផ្លាស់ប្ដូរទៅប្រើ មងសំណាញ់សេរីថ្មីអស់ហើយ។ ឯអ្នកដ៏ទៃគេមិនចង់ប្រើឧបករណ៍នេះទេ  ព្រោះតែវាចំណាយពេលយូរ ហើយមិនអាចចាប់ត្រីបានច្រើនដូចឧបករណ៍ទំនើបទេ។មានតែដើមឈើស្នាយដែលងាប់តែប៉ុណ្ណោះ ដែលអាចយកទៅធ្វើជាសំរ៉ាស់ ដាក់ក្នុងឈ្នាងត្រាំ ដើម្បីទាក់ទាញត្រី។ ឧបករណ៍នេះគេប្រើប្រាស់ពីខែវិច្ឆិកាដល់ខែសីហា ពេលដែលទឹកស្រកពីទន្លេធំទៅបាតទន្លេ។ ត្រីដែលចាប់បានពីឧបករណ៍នេះ មានដូចជាត្រី ត្រីខ្នងវែង ត្រីរៀល ត្រីឆ្ពិន ត្រីគល់ព្រេច ត្រីក្រុស តែមិនសូវសម្បូរ ត្រីផ្ទក់ និង ត្រីខ្ជឹងនោះទេ។

៤.មានត្រីស្រែតូចៗជាច្រើនបានផលពី អូរក្រឡាញ់ ចាប់ផ្ដើមពីខែវិច្ឆិកាដល់ខែសីហា។ នៅពេលទឹកឡើងខ្ពស់ពេក វាពិតជាពិបាកចាប់ត្រីណាស់។

៥.ការចាប់បានកំពឹសពី បឹងធំដែលភ្ជាប់ពីវាលស្រែនៅភូមិ អូរក្រឡាញ់។

៦.ការចាប់បានកំពឹសពី បឹងធំដែលភ្ជាប់ពីវាលស្រែនៅភូមិ អូរក្រឡាញ់។

៧.តាមធម្មតាពួកគាត់តែងតែកាត់ក្បាលត្រីចោល តែអ្នកវិទ្យាសាស្ត្របានសា្រវជ្រាវឃើញថា ក្បាលត្រីតូចៗ វាមានវីតាមីន​ និង ប្រូតេអីុនជាច្រើននៅក្នុងក្បាលវា។

៨.ត្រីខ្លះត្រូវបានចម្អិនជាមួួយបន្លែសំរាប់ការទទួលទានជាអាហារប្រចាំថ្ងៃនៅក្នុងគ្រួសារ។

៩. ក្រៅពីការចម្អិនអាហារស្រស់ៗ ត្រី ឬក៏វារីសត្វផ្សេងៗ ត្រូវបានគេយកមកធ្វើជាប្រហុក ផ្អក កាពិ ត្រីងៀត សំរាប់ទុកត្រៀមជាអាហារក្នុងរយ:ពេលពីរ បីខែទៀត ឬក៏ពេញមួយឆ្នាំ។

 

១០.ជាធម្មតាម្តាយជាអ្នករៀបចំម្ហូបអាហារជារៀងរាល់ពេលញាំុបាយ និង បញ្ចុកកូនៗ។

១១.ការអភិវឌ្ឍរបស់កុមារដែលមានសុខភាពល្អ និងពោរពេញទៅដោយ អាហារូបត្ថម្ភតាមរយៈការញាំុត្រី និងវារីសត្វផ្សេងៗ។

0 Shares
Share