ធ្លាប់តែឃើញត្រីតូចជាងមនុស្ស ចុះត្រីធំជាងមនុស្សជាត្រីអ្វី?
នៅស្រុកគេមានត្រីទឹកប្រៃមួយប្រភេទដែលធំបំផុតនោះគឺត្រីបាឡែន វាមានទម្ងន់ដល់ទៅ ១៩០ តោនឯណោះ ចំណែកឯស្រុកយើងវិញក៏មានត្រីទឹកសាបមួយប្រភេទដូចគ្នាដែរ គឺមានទម្ងន់ធ្ងន់លើសត្រីផ្សេងៗទៀតនោះគឺ ត្រីគល់រាំង ដែលមានឈ្មោះហៅក្រៅថាជា «ត្រីក្បាលឡាន» ហើយមានឈ្មោះជាភាសាអង់គ្លេសថា Giant Barb ត្រីនេះស៊ីស្លែ ផ្លុងតុង ផ្លែរុក្ខជាតិ និងត្រីតូចៗជាអាហារ។ វាជាពពួកត្រីយក្សដែលអាចធំធាត់ដល់ទៅ ៣០០ គីឡូក្រាម និងប្រវែងពី ២ មែ៉ត្រទៅ ៣ ម៉ែត្រយ៉ាងធំ សាកស្រមៃមើលមនុស្សយើងផង ទម្ងន់ត្រឹមជិត ១០០ គីឡូក្រាមផងនៅធំ ចុះទម្រាំតែត្រី ៣០០ គីឡូទៀត តើធំប៉ុនណាទៅ? កុំប្រាប់ថាប៉ុនឡានដឹកដីណា៎