រាល់ពេលជិះតាមផ្លូវកាត់មេឃក្ដៅហួងហែង ពេលថ្ងៃត្រង់ យើងតែងតែប្រទះឃើញសិប្បីសត្វជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំហ៊ានភ្នាល់ទៀតថាយើងម្នាក់ៗមានពេលខ្លះថែមទាំងបញ្ឈប់យានជំនិះទៅជាវវាមកបរិភោគជាអាហារសម្រន់ទៀតផង។ ពេលដែលអានឈ្មោះសត្វនេះរួច អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាប្លែក ហើយថ្មីមែនទែន ប៉ុន្តែតាមពិតទៅយើងទាំងអស់គ្នាសុទ្ធតែស្គាល់វាទេ។ សិប្បីសត្វ គឺជាប្រភេទសត្វដែលគ្មានឆ្អឹងកងខ្នង តួយ៉ាង ខ្យង ខ្ចៅ ងាវ លាស និងគ្រំជាដើម។ ដូច្នេះហើយ ចំពោះអ្នកដែលចូលចិត្តញុាំលាសហាល បុកងាវ ចាក់ខ្ចៅកន្លងមក គួរតែចំណាយពេលខ្លះមកលើអត្ថបទនេះ ដើម្បីស្វែងយល់បន្ថែមពីពួកវា ខិខិ…