ក្រោមផ្ទះ គ្មានដី
ផ្ទះគេមានដីធំ ទីធ្លាទូលាយអាចគូសវាសលេងអ្វីក៏បាន… ក្រោមផ្ទះគេមានដី ចុះក្រោមផ្ទះគាត់មានអ្វី? ក្រោមផ្ទះគាត់គ្មានទេ ដី ឬ ទីធ្លាខាងក្រោមអីអស់ហ្នឹង មានតែទឹក។ ទឹកនៅទីនេះ មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរទេ តែទឹកនេះមានប្រយោជន៍ជួយផ្គត់ផ្គង់ដល់ការរស់នៅរបស់ពួកគាត់ទាំងស្រុង។